Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីចែករំលែកបទពិសោធន៍ផលិតកម្មបន្លែ ពីកសិករនាំមុខឈ្មោះ ចិន ឆាំ នៅសហគមន៍កសិកម្មភូមិត្រពាំងកំពឹស នៅភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង

កម្មវិធីចែករំលែកបទពិសោធន៍ផលិតកម្មបន្លែ ពីកសិករនាំមុខឈ្មោះ ចិន ឆាំ នៅសហគមន៍កសិកម្មភូមិត្រពាំងកំពឹស នៅភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង

 

កម្មវិធី ASPIRE-AT ខេត្តស្វាយរៀង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានសម្របសម្រួលរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ផលិតកម្មបន្លែ ពីកសិករនាំមុខឈ្មោះ ចិន ឆាំ នៅសហគមន៍កសិកម្មភូមិត្រពាំងកំពឹស នៅភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ដែលមានអ្នកចូលរួមសរុប ២២នាក់ (ស្រី ១៧នាក់)។

ការចែករំលែកបានផ្តោតទៅលើចំណុចសំខាន់ៗ ដូចខាងក្រោម:

១-ការលាយដីបណ្តុះគ្រាប់ពូជបន្លែ

២-ការផលិតជីទឹក EM

៣-ការរៀបចំប្រព័ន្ធដំណក់ទឹក និង

៤-ការក្រាលកៅស៊ូគ្របរង។

រាល់ចំណុចទាំងអស់ខាងលើ ត្រូវបានកសិករនាំមុខពន្យល់ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង នៅទីវាលដាំបន្លែ។ ទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ បានធ្វើអោយកសិករជាសមាជិកសហគមន៍ ដែលបានចូលរួម ទទួលបានចំណេះដឹងបន្ថែម សម្រាប់យកទៅអនុវត្ត ដើម្បីបង្កើនផលិតភាព នៃផលិតកម្មបន្លែ អោយមានភាពប្រសើរឡើងទាំងបរិមាណ និងគុណភាព សម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងបង្កើនប្រាក់ចំណូលគ្រួសារ។

 

 

 

Leave a Reply

Your email address will not be published.