Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីចែករំលែកបទពិសោធន៍ផលិតកម្មបន្លែ ពីកសិករនាំមុខឈ្មោះ រិន ធារិទ្ធ នៅសហគមន៍កសិកម្មទំនើប បន្លែសុវត្ថិភាពកោះខ្សាច់ទន្លា ភូមិចុងកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល

កម្មវិធីចែករំលែកបទពិសោធន៍ផលិតកម្មបន្លែ ពីកសិករនាំមុខឈ្មោះ រិន ធារិទ្ធ នៅសហគមន៍កសិកម្មទំនើប បន្លែសុវត្ថិភាពកោះខ្សាច់ទន្លា ភូមិចុងកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល

 

កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានបានសម្របសម្រួលរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ផលិតកម្មបន្លែ ពីកសិករនាំមុខឈ្មោះ រិន ធារិទ្ធ នៅសហគមន៍កសិកម្មទំនើប បន្លែសុវត្ថិភាពកោះខ្សាច់ទន្លា ភូមិចុងកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ដែលមានអ្នកចូលរួមសរុប ៥៨ នាក់ (ស្រី ២៣នាក់)។

កសិករនាំមុខ រិន ធារិទ្ធ បានចូលរួមកន្លងមកក្នុងកម្មវិធីរៀនសូត្រ និងចែករំលែកចំណេះដឹងរវាងកសិករជោគជ័យអំពីផលិតកម្មបន្លែ ពីសហគមន៍កសិកម្មតាសីសាមគ្គី នៅខេត្តបាត់ដំបង ដែលគាំទ្រដោយកម្មវិធី ASPIRE-AT 

 

ជាលទ្ធផលសម្រេចបាន មានដូចខាងក្រោម៖

ធ្វើបទបង្ហាញអំពីប្រវត្តិនៃដំណើរការរបស់សហគមន៍កសិកម្មតាសីសាមគ្គី ចាប់តាំងពីកកើតរហូតដល់ពេលបច្ចុប្បន្ន ដែលដឹកនាំដោយលោក ណុប នុន រហូតបានជោគជ័យដល់សព្វថ្ងៃនេះ

លក្ខខណ្ឌបច្ចេកទេសក្នុងការដាំដុះស្របតាមតម្រូវការទីផ្សារ

ការចាប់យកឱកាស និងការពង្រឹងសមត្ថភាពរបស់សហគមន៍ និងសមាជិកសហគមន៍ ដែលមានការគាំទ្រពីកម្មវិធី ASPIRE-AT និងគម្រោងនានា

ការពង្រីកទីផ្សារ និងពង្រឹងសមត្ថភាពលើបច្ចេកទេសដាំដុះដំណាំ ដោយផ្តោតលើគោលការណ៍សុវត្ថិភាព ឬគោលការណ៍អនុវត្តកសិកម្មល្អ (GAP) តាមរយៈការផលិតជីទឹក ជីកំប៉ុស្ដិ៍គោក វិធានការចម្រុះលើការគ្រប់គ្រងកត្តាសត្វចង្រៃ (IPM) ការប្រើប្រាស់ថ្នាំកសិកម្មតាមបច្ចេកទេស និងតាមតម្រូវការជាក់ស្តែង…។ល។

បានអនុវត្តជាក់ស្ដែងលើការផលិតជីកំប៉ុស្ដិ៍គោក ជីទឹក និងវិធីសាស្ត្រសាបកូនសម្រាប់ដាំក្នុងផ្ទះសំណាញ់ ដែលអនុវត្តផ្ទាល់ដោយសមាជិកម្នាក់ម្តងៗ និងមានការបង្ហាត់បង្ហាញដោយកសិករនាំមុខ រិន ធារិទ្ធ។

 

 

Leave a Reply

Your email address will not be published.