កម្មវិធីចែករំលែកបទពិសោធន៍ចិញ្ចឹមមាន់ ពីកសិករនាំមុខឈ្មោះ សុខ ហេង នៅសហគមន៍កសិកម្មអភិវឌ្ឍន៍កសិករ នៅភូមិត្រពាំងថ្ម ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
កម្មវិធី ASPIRE-AT ខេត្តកំពង់ចាម៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានសម្របសម្រួលរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ចិញ្ចឹមមាន់ ពីកសិករនាំមុខឈ្មោះ សុខ ហេង នៅសហគមន៍កសិកម្មអភិវឌ្ឍន៍កសិករ នៅភូមិត្រពាំងថ្ម ឃុំត្រពាំងគរ ស្រុកជើងព្រៃ ដែលមានអ្នកចូលរួមសរុប ៤៥នាក់ (ស្រី ២១នាក់)។ កសិករនាំមុខ សុខ ហេង បានចូលរួមកន្លងមកក្នុងកម្មវិធីរៀនសូត្រ និងចែករំលែកចំណេះដឹងរវាងកសិករជោគជ័យអំពីផលិតកម្មមាន់ នៅខេត្តតាកែវ ដែលគាំទ្រដោយកម្មវិធី ASPIRE-AT ។
កម្មវិធីនេះបានចែករំលែកចំណុចសំខាន់ៗ ដូចខាងក្រោម៖
១-ការជ្រើសរើសទីតាំងចិញ្ចឹម (ត្រូវជ្រើសរើសទីតាំងដែលមិនលិចទឹក មានខ្យល់ចេញចូល)
២-ការជ្រើសរើសមេបា (ត្រូវយកមេបាដែលបានចាក់វ៉ាក់សាំងការពារគ្រប់គ្រាន់)
៣-របៀបធ្វើវ៉ាក់សាំង (ជួសអុត ញ៉ូកាស អាសន្នរោគ…)
៤-បៀបផ្សំចំណីមាន់
៥-ការអនុវត្តជាក់ស្តែង។
កសិករគ្រូបានរៀបចំវ៉ាក់សាំងការពារជំងឺញូកាស និងវ៉ាក់សាំងការពារជំងឺអុត ដើម្បីអនុវត្តជាក់ស្តែង និងបានអនុវត្តបង្ហាញ បន្ទាប់មកកសិករដទៃអនុវត្តជាបន្តបន្ទាប់ ព្រមទាំងការរៀបចំលាយចំណីមាន់សម្រាប់បង្ហាញ មានដូចជា មេចំណី គ្រាប់ពោតបំបែក កន្ទក់ វីតាមីនចំរុះ និងបន្លែចំរុះ។







