Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ផ្តល់វិញ្ញាបនបត្រសហគមន៍កសិកម្មសាមគ្គីរស្មីសង្ហា នៅឃុំរស្មីសង្ហារ និងសហគមន៍កសិកម្មផ្លូវមាសសាមគ្គី នៅឃុំផ្លូវមាស ស្រុករតនមណ្ឌល និងបានសិក្សាវាយតម្លៃ និងជ្រើសរើសសហគមន៍កសិកម្មសក្តានុពល នៅឃុំកំពង់ល្ពៅ និងឃុំស៊ុង ស្រុកសំទ្បូត

ផ្តល់វិញ្ញាបនបត្រសហគមន៍កសិកម្មសាមគ្គីរស្មីសង្ហា នៅឃុំរស្មីសង្ហារ និងសហគមន៍កសិកម្មផ្លូវមាសសាមគ្គី នៅឃុំផ្លូវមាស ស្រុករតនមណ្ឌល និងបានសិក្សាវាយតម្លៃ និងជ្រើសរើសសហគមន៍កសិកម្មសក្តានុពល នៅឃុំកំពង់ល្ពៅ និងឃុំស៊ុង ស្រុកសំទ្បូត

 

កម្មវិធី ASPIRE-AT ខេត្តបាត់ដំបង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានផ្តល់វិញ្ញាបនបត្រសហគមន៍កសិកម្មសាមគ្គីរស្មីសង្ហា នៅឃុំរស្មីសង្ហារ និងសហគមន៍កសិកម្មផ្លូវមាសសាមគ្គី នៅឃុំផ្លូវមាស ស្រុករតនមណ្ឌល និងបានសិក្សាវាយតម្លៃ និងជ្រើសរើសសហគមន៍កសិកម្មសក្តានុពល នៅឃុំកំពង់ល្ពៅ និងឃុំស៊ុង ស្រុកសំទ្បូត លើខ្សែច្រវាក់តម្លៃបន្លែ និងទុរេន ​ដោយមានអ្នកចូលរួមសរុប ៣៧នាក់ (ស្រី ១២នាក់)។

 

ជាលទ្ធផលសម្រេចបានដូចជា៖ (១)វិញ្ញាបនបត្រ ត្រាឈ្មោះសហគមន៍កសិកម្ម និងត្រាឈ្មោះប្រធានសហគមន៍ ព្រមទាំងសៀវភៅសហគមន៍កសិកម្មសាមគ្គីរស្មីសង្ហា និងសហគមន៍កសិកម្មផ្លូវមាសសាមគ្គី បានប្រគល់ជូនសហគមន៍កសិកម្មផ្ទាល់ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុករតមណ្ឌល និងសាលាឃុំ និង (២)ពិភាក្សាជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មសម្រស់កំពង់ល្ពៅ នៅឃុំកំពង់ល្ពៅ និងសហគមន៍កសិកម្មសំទ្បូតរតនផល នៅឃុំស៊ុង ស្រុកសំទ្បូត ដោយផ្តោតសំខាន់លើ៖ (ក)សាវតាសហគមន៍កសិកម្ម (ខ)ការគាំទ្ររបស់កម្មវិធី (គ)មុខរបរ/អាជីវកម្មរបស់សហគមន៍ រួមទាំងទ្រព្បសម្បត្តិ-ភាគហ៊ុនសរុបរបស់សហគមន៍ និង (ឃ)បញ្ហាប្រឈមសំខាន់ៗ សំណូមពរ និងផែនការ ព្រមទាំងទិសដៅបន្តរបស់សហគមន៍កសិកម្ម។

 

 

Leave a Reply

Your email address will not be published.