Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីចែករំលែកបទពិសោធន៍ពីកសិករទៅកសិករ (F2F) របស់កសិករនាំមុខ លោក អិន ថុន ប្រធានសហគមន៍កសិកម្ម សាមគ្គីស្វាយធំ នៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

កម្មវិធីចែករំលែកបទពិសោធន៍ពីកសិករទៅកសិករ (F2F) របស់កសិករនាំមុខ លោក អិន ថុន ប្រធានសហគមន៍កសិកម្ម សាមគ្គីស្វាយធំ នៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

 

កម្មវិធី ASPIRE-AT ខេត្តស្វាយរៀង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានសម្របសម្រួលកម្មវិធីចែករំលែកបទពិសោធន៍ពីកសិករទៅកសិករ (F2F) របស់កសិករនាំមុខ លោក អិន ថុន ប្រធានសហគមន៍កសិកម្ម សាមគ្គីស្វាយធំ នៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ដែលមានអ្នកចូលរួមសរុប ២៥នាក់ (ស្រី ១៨នាក់)។

 

កម្មវិធីនេះផ្ដោតសំខាន់ទៅលើផលិតកម្មដំណាំបន្លែ ដែលមានចំណុចដូចខាងក្រោម៖

១-ការជ្រើសរើសពូជដំណាំ

២-ការរៀបចំដី

៣-ការបណ្តុះកូន

៤-ការដាំ និងការថែទាំ

៥-ការគ្រប់គ្រងកត្តាចង្រៃ

៦-ការប្រមូលផល

៧-ការផលិតជីកំប៉ុស្ត និងជីទឹក (EM)

 

បន្ទាប់ពីការណែនាំជាទ្រឹស្តី កសិករនាំមុខបានធ្វើបង្ហាញអំពីការផលិតជីកំប៉ុស ជីទឹក និងការរៀបចំប្រព័ន្ធដំណក់ទឹក ក្នុងផ្ទះសំណាញ់ សម្រាប់អោយអ្នកចូលរួម បានឃើញជាក់ស្តែង ដើម្បីយកទៅអនុវត្តអោយទទួលបានលទ្ធផលល្អ។

 

 

Leave a Reply

Your email address will not be published.