Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វគ្គបណ្តុះបណ្តាលផ្សព្វផ្សាយចែករំលែកចំណេះដឹង និងបទពិសោធន៍ជោគជ័យពីកសិករនាំមុខ លើខ្សែច្រវាក់តម្លៃបន្លែ

វគ្គបណ្តុះបណ្តាលផ្សព្វផ្សាយចែករំលែកចំណេះដឹង និងបទពិសោធន៍ជោគជ័យពីកសិករនាំមុខ លើខ្សែច្រវាក់តម្លៃបន្លែ

 

កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានសម្របសម្រួលរៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយចែករំលែកចំណេះដឹង និងបទពិសោធន៍ជោគជ័យពីកសិករនាំមុខ លើខ្សែច្រវាក់តម្លៃបន្លែ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មបន្លែសុវត្ថិភាពអូរតាវ៉ៅ ចំនួន ១៥នាក់ (ស្រី ៨នាក់) នៅផ្ទះកសិករ ជួន ទី ស្ថិតក្នុងភូមិក្រចាប់ សង្កាត់អុតាវ៉ៅ ក្រុងប៉ៃលិន។

លទ្ធផល និងមេរៀនបណ្តុះបណ្តាល មានដូចខាងក្រោម៖

១-ការដាំ និងថែទាំដំណាំបន្លែស្អំ ក្រវ៉ាញ និងម្ទេស

២-ការធ្វើដី និងបច្ចេកទេសបណ្តុះគ្រាប់ ដាំ និងការថែទាំម្ទេសដៃនាង ព្រមទាំងបញ្ហាដែលជួបប្រទះ

៣-ការដាក់ថ្នាំស្មៅ និងគ្រប់គ្រងស្មៅ

៤-ការប្រើជី និងផលប៉ះពាល់។

ក្រោយបានវគ្គបណ្ដុះបណ្ដាលខាងលើ ក្រុមកសិករក៍បានទៅមើលចំការបន្លែរបស់កសិករឈ្មោះ អ៊ុក វណ្ណសាក់ ដែលមានដាំបន្លែ ស្អំ ម្ទេស និងក្រវ៉ាញ។

 

 

Leave a Reply

Your email address will not be published.