មហាសន្និបាតវិសាមញ្ញ លើកទី១ ឆ្នាំ២០២៥ ដល់សហគមន៍កសិកម្ម “ខ្ញែរជោគជ័យ” នៅភូមិខ្ញែរ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
កម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានជួយសម្របសម្រួលរៀបចំមហាសន្និបាតវិសាមញ្ញ លើកទី១ ឆ្នាំ២០២៥ ដល់សហគមន៍កសិកម្ម “ខ្ញែរជោគជ័យ” នៅភូមិខ្ញែរ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ដែលមានសមាសភាពចូលរួមមាន៖ ១)-ក្រុមការងារកម្មវិធី ASPIRE-AT ថ្នាក់ខេត្តចំនួន ០៣នាក់ (ស្រី ០១នាក់) ២)-លោក ឆាំង ហឿត ជំទប់ទី១ ឃុំបុស្បូវ ៣)-លោក ប៊ុន ហេង ក្រុមប្រឹក្សាឃុំបុស្បូវ ៤)-លោកមេភូមិ ទាំង ៨ ភូមិ ៥)-ជំនួយការឃុំ ៣ រូប ៦)-សមាជិកសហគមន៍កសិកម្មខ្ញែរជោគជ័យចំនួន ១១៧នាក់ (ស្រី ៩១នាក់)។
មហាសន្និបាតនេះគោលបំណង៖
ក)-ផ្សព្វផ្សាយដល់កសិករអោយបានយល់ដឹងអំពីគោលការណ៍ និងអត្ថប្រយោជន៍របស់កម្មវិធី ASPIRE-AT ព្រមទាំងសារៈសំខាន់នៃការស្ម័គ្រចិត្តចូលជាសមាជិកសហគមន៍កសិកម្ម
ខ)-អនុម័តការកែសម្រួលអោយមានស្ត្រីចូលរួមជាគណៈកម្មាធិការត្រួតពិនិត្យ
គ)-អនុម័តបញ្ចូលសមាជិកថ្មីបន្ថែមអោយបានគ្រប់ ១៥០គ្រួសារយ៉ាងតិច
ឃ)-អនុម័តលើមុខរបររបស់សហគមន៍កសិកម្ម៖ ១)-ដាំបន្លែសុវត្ថិភាព ២)-សេវាកម្មឥណទាន ៣)-សេវាកម្មទឹកស្អាត និង ៤)-លក់ធាតុចូលកសិកម្ម (ជីសរីរាង្គធម្មជាតិ)។
ក្រោយព្រឹត្តិការណ៍មហាសន្និបាតនេះចប់ ក្រុមការងារ ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យបានជួយបំពេញពាក្យអោយកសិករស្ម័គ្រចិត្តសុំចូលជាសមាជិកថ្មីបានចំនួន ៦១គ្រួសារ បន្ថែមទៅលើសមាជិកចាស់ចំនួន ៤៦គ្រួសារ សរុបសមាជិកថ្មី និងចាស់ មានចំនួន ១០៧គ្រួសារ។ ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យសហគមន៍បានសន្យាថានឹងបន្តផ្សព្វផ្សាយដល់កសិករផ្សេងទៀតអោយស្ម័គ្រចិត្តចូលជាសមាជិកបន្ថែម។





