កម្មវិធី ASPIRE-AT ដែលគ្រប់គ្រង និងអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តរៀបចំកម្មវិធីរៀនសូត្រ និងចែករំលែកចំណេះដឹងរវាងកសិករជោគជ័យកម្មវិធី ASPIRE-AT ដែលគ្រប់គ្រង និងអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តរៀបចំកម្មវិធីរៀនសូត្រ និងចែករំលែកចំណេះដឹងរវាងកសិករជោគជ័យ
ដោយពិនិត្យឃើញថា ផលិតកម្មមាន់ស្រែមានសក្តានុពលសេដ្ឋកិច្ច ហើយរហូតមកដល់សព្វថ្ងៃ មានកសិករជាច្រើនមានភាពនាំមុខ ឬ ភាពឆ្នើម ពោលគឺបាន និងកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការអនុវត្តល្អ កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ដែលជាយន្តការមួយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តរៀបចំកម្មវិធីសម្រា
ប់កសិករនាំមុខ ឬ កសិករឆ្នើម រៀនសូត្រ ចែករំលែកចំណេះដឹង និងបទពិសោធន៍អំពីខ្សែច្រវាក់តម្លៃមាន់ស្រែ នៅសហគមន៍កសិកម្មមាន់ស្រែអូរផុត ភូមិអូរផុត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ។ ពិធីបើកត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ស៊ន វិចិត្រ ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្ដរជាតិ នៃអគ្គនាយកដ្ឋានកសិកម្ម និងជាប្រធានក្រុមគាំទ្រលេខាធិការដ្ឋានកម្មវិធី លោកស្រី គយ សុខុម ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្តតាកែវ លោកស្រី កន ភារម្យ ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មមាន់ស្រែអូរផុត និងមន្ត្រីលេខាធិការដ្ឋានកម្មវិធី។
ព្រឹត្តិការណ៍នោះត្រូវបានចូលរួមដោយកសិករនាំមុខ ឬ កសិករឆ្នើមនៃខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង ស្វាយរៀង កណ្តាល តាកែវ កំពត ព្រះសីហនុ និងខេត្តកំពង់ស្ពឺ សរុបចំនួន ៤៧ នាក់ (ក្នុងនោះមានស្ត្រី ១០ នាក់)។
កម្មវិធីនោះត្រូវបានរៀបចំឡើងដោយមានគោលបំណង ៖
− ពង្រឹងសមត្ថភាពកសិករនាំមុខ ឬ កសិករឆ្នើមនៃខ្សែច្រវាក់តម្លៃមាន់ស្រែ ដើម្បីបង្កើនផលិតភាពរបស់គាត់ផ្ទាល់ និងផ្សព្វផ្សាយបន្តជូនកសិករផ្សេងទៀត ដែលជាសមាជិកសហគមន៍កសិកម្មរបស់គាត់ និង
− បង្កើតបណ្តាញកសិករនាំមុខ ឬ កសិករឆ្នើមផ្នែកផលិតកម្ម គ្រប់គ្រង និងលក់ដូរមាន់ស្រែ ដើម្បីដោះស្រាយបញ្ហាបច្ចេកទេស និងបញ្ហាទីផ្សារ។









