Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វេទិការបស់តួអង្គនៃខ្សែច្រវាក់តម្លៃបន្លែ និងមាន់ស្រែ

វេទិការបស់តួអង្គនៃខ្សែច្រវាក់តម្លៃបន្លែ និងមាន់ស្រែ

 

វេទិការបស់តួអង្គនៃខ្សែច្រវាក់តម្លៃបន្លែ និងមាន់ស្រែ
——————-
ដើម្បីរួមចំណែកធ្វើឱ្យសម្រេចនូវយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការធ្វើឱ្យផលិតកម្មកសិកម្មមាននិរន្តរភាពសេដ្ឋកិច្ច ជាពិសេសដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហការផ្នែកទិញ លក់ រវាងសហគមន៍កសិកម្ម និងក្រុមហ៊ុនប្រមូលទិញ កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) បានរៀបចំ និងដំណើរការវេទិកាខាងលើ នៅថ្ងៃទី៣ និងទី៤ ខែមេសា ឆ្នាំ២០២៥ នៅទីរួមខេត្តតាកែវ ក្រោមអធិបតីភាពរបស់លោក ស៊ន វិចិត្រ ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិនៃអគ្គនាយកដ្ឋានកសិកម្ម និងជាប្រធានក្រុមគាំទ្រលេខាធិការដ្ឋានកម្មវិធី ASPIRE-AT និងលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ។

ព្រឹត្តិការណ៍នេះត្រូវបានចូលរួមដោយថ្នាក់ដឹកនាំ និងមន្ត្រីនៃលេខាធិការដ្ឋានកម្មវិធី ASPIRE-AT មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅចំនួន ១៣ ក្រុមហ៊ុនប្រមូលទិញបន្លែ និងមាន់ស្រែ ព្រមទាំងតំណាងសហគមន៍កសិកម្ម សរុបចំនួន ៦៨នាក់ (ស្រី ១៦នាក់)។

នៅទីបំផុត កិច្ចព្រមព្រៀងអាជីវកម្មចំនួន ៣៤ រវាងក្រុមហ៊ុនប្រមូលទិញ និងសហគមន៍កសិកម្មចំនួន ១៨ ត្រូវបានធ្វើ និងចុះហត្ថលេខា ហើយកិច្ចសន្យាផលិតកម្មនឹងត្រូវបានរៀបចំក្នុងពេលដ៏ខ្លីខាងមុខ។

 

 

 

 

Leave a Reply

Your email address will not be published.