វគ្គបណ្តុះបណ្តាលចែករំលែកចំណេះដឹង និងបទពិសោធន៍ជោគជ័យពីកសិករនាំមុខ ក្នុងផលិតកម្មបន្លែ
កម្មវិធី ASPIRE-AT ខេត្តព្រះសីហនុ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានសម្របសម្រួលរៀបចំវគ្គបណ្តុះបណ្តាលចែករំលែកចំណេះដឹង និងបទពិសោធន៍ជោគជ័យពីកសិករនាំមុខ ក្នុងផលិតកម្មបន្លែ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មបន្លែសុវត្ថិភាពឃុំសំរុង នៅអាគារប្រមូលផ្តុំបន្លែ ក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់។
+លទ្ធផល និងមេរៀនបណ្តុះបណ្តាលមានដូចខាងក្រោម៖
១- ការធ្វើជីកំប៉ុស្ដិ៍ដោយប្រើអកម៉ូន អី អឹម (ដោយបង្ហាញអំពីអត្ថប្រយោជន៍នៃ EM សម្ភារប្រើប្រាស់ និងវិធីធ្វើជី)
២- វិធានការចម្រុះលើការគ្រប់គ្រងកត្ដាចង្រៃ IPM (ពិភាក្សាអំពីថ្នាំពុលកសិកម្ម)
៣- បច្ចេកទេសរៀបចំដី និងប្រព័ន្ធទឹក (បង្ហាញអំពីសារៈប្រយោជន៍នៃបច្ចេកទេសរៀបចំដី និងប្រព័ន្ធទឹក)
៤- បច្ចេកទេសបណ្ដុះកូន (បង្ហាញអំពីសម្ភារ វិធីបណ្ដុះគ្រាប់ ការថែទាំ និងបញ្ហាដែលជួបប្រទះ)
៥- ការគ្រប់គ្រងកសិដ្ឋាន (រួមមាន៖ ១.ការគ្រប់គ្រងបុគ្គលិក ២.ការគ្រប់គ្រងថវិកា ៣.ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្ទះសំណាញ់ សម្ភារ និង ៤.ការគ្រប់គ្រងប្រព័ន្ធទឹក និងដីដាំដុះ)។



