Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ លើកទី ៨ របស់សហគមន៍កសិកម្មពន្លឺកសិករ

មហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ លើកទី ៨ របស់សហគមន៍កសិកម្មពន្លឺកសិករ

 

កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖

——————-

ក្រុមការងារមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្តប៉ៃលិន បានចូលរួមមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ លើកទី ៨ របស់សហគមន៍កសិកម្មពន្លឺកសិករ នៅទីស្នាក់ការរបស់សហគមន៍ ភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលមានអ្នកចូលរួមសរុប ៤១នាក់ (ស្រី ២៧នាក់)។

មហាសន្និបាតនេះ បានដំណើរការតាមរបៀបវារៈដែលបានគ្រោងទុក ដោយមានការរៀបចំបទបង្ហាញលទ្ធផលប្រចាំឆ្នាំ របាយការណ៍ហិរញ្ញវត្ថុ និងការបែងចែកភាគលាភឆ្នាំ២០២៤ និងផែនការសកម្មភាព ហិរញ្ញវត្ថុ ព្រមទាំងផែនការអាជីវកម្ម (ផ្គត់ផ្គង់ ទីផ្សារ ឥណទាន) ឆ្នាំ២០២៥ ដោយបានឆ្លងការអនុម័តពីសមាជិកអង្គមហាសន្និបាត។

យោងតាមរបាយការណ៍ហិញ្ញវត្ថុប្រចាំឆ្នាំ២០២៤ ដោយគិតត្រឹមថ្ងៃទីទី៣១ ខែធ្នូ ឆ្នាំ២០២៤ សហគមន៍កសិកម្មរកប្រាក់ចំណេញបានពីមុខរបរធ្វើឥណទាន និងលក់អង្ករបានប្រាក់ចំណេញ សរុបចំនួន ២២ លានរៀល ស្មើនឹង ៥,៥០០ ដុល្លារអាមេរិក។

បច្ចុប្បន្ននេះ សហគមន៍មានសមាជិក ១១៦ គ្រួសារ និងមានហ៊ុនសរុបចំនួន ៣៤៨ ហ៊ុន ដោយតម្លៃក្នុង ១ហ៊ុនចំនួន ៣០,០០០ រៀល និងមានដើមទុនសរុបចំនួន ១០០,១០០,០០០លាន រៀល ស្មើនិង ២៥,០២៥ ដុល្លារអាមេរិក។ សហគមន៍មានអ្នកចិញ្ចឹមមាន់ស្រែ ៩០គ្រួសារ។

 

 

Leave a Reply

Your email address will not be published.