January 24, 2025
ការជួបប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មត្រពាំធ្លកអភិវឌ្ឍន៍ និងលោកមេភូមិ ស្ថិតក្នុងឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
កម្មវិធី ASPIRE-AT ខេត្តស្វាយរៀង៖
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានជួបប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មត្រពាំធ្លកអភិវឌ្ឍន៍ និងលោកមេភូមិ ស្ថិតក្នុងឃុំពោធិរាជ ស្រុកស្វាយជ្រំ ដើម្បីពិនិត្យ និងពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ដោយពន្យល់បន្ថែមអំពីនីតិវិធីកៀគរចុះឈ្មោះចូលជាសមាជិកសហគមន៍កសិកម្ម ព្រមទាំងបញ្ចូលព័ត៌មានរបស់សហគមន៍កសិកម្ម និងសមាជិក ចូលក្នុងប្រព័ន្ធ MIS នៃកម្មវិធី ASPIRE-AT ។



