មហាសន្និបាតកំណើតដំបូង ដែលមានគ្រួសារកសិករមកពី ៥ភូមិ ក្នុងឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ
កម្មវិធី ASPIRE-AT ខេត្តព្រះវិហារ៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំដោយលោក ផេង សុវណ្ណបូព៍ា ប្រធានការិយាល័យអភិវឌ្ឍន៏សហគមន៍កសិកម្មខេត្ត លោក ខេង សុវណ្ណរតនា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោក កែម វិច្ឆិកា មន្រ្តីត្រួតពិនិត្យតាមដាន និងវាយតម្លៃ លោកតំណាងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិសា្ថនស្រុកឆែប ព្រមទាំងទីប្រឹក្សាសម្របសម្រួលកម្មវិធី បានសម្របសម្រួលរៀបចំមហាសន្និបាតកំណើតដំបូង ដែលមានគ្រួសារកសិករមកពី ៥ភូមិ ក្នុងឃុំកំពង់ស្រឡៅមួយ ស្រុកឆែប មានអ្នកចូលរួមសរុប ១៥២គ្រួសារ (ស្រីជាមេគ្រួសារ ៨៧គ្រួសារ)។
លទ្ធផលមហាសន្និបាតបានអនុម័ត ដូចខាងក្រោម៖
- កំណត់ឈ្មោះសហគមន៍កសិកម្មថា “សហគមន៍កសិកម្មកំពង់ស្រឡៅមួយសាមគ្គី”
- បោះឆ្នោតជ្រើសរើសបានក្រុមប្រឹក្សាភិបាលចំនួន ៥រូប
- បោះឆ្នោតជ្រើសរើសបានគណៈកម្មាធិការត្រួតពិនិត្យចំនួន ៣រូប
- កំណត់យកស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ក្នុងស្រុកឆែបជាទីស្នាក់ការបណ្ដោះអាសន្នរបស់សហមន៍
- មុខរបររបស់សហគមន៍មាន៖ ជំនួញទីផ្សារទិញលក់កសិផល (ចន្ទី, ដំឡូងមី, ស្រូវ, សណ្ដែកសៀង……..) ផ្កត់ផ្គង់ធាតុចូលកសិកម្ម (ពូជដំណាំ, ជី, ថ្នាំកសិកម្ម)សេវាកម្មប្រើប្រាស់រួមគ្នា និងកែច្នៃកសិផល។ល។
- អនុម័តប្រាក់ភាគហ៊ុន ៥០,០០០៛ ក្នុង១ហ៊ុន រីឯប្រាក់សមាជិកភាព ៥,០០០៛ ក្នុងមួយគ្រួសារ
- អនុម័តលើលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង
- ការបែងចែកប្រាក់ចំណេញ៖
– មូលនិធិបម្រុង ២០%
– មូលនិធិបណ្តុះបណ្តាល ៣%
– មូលនិធិទ្រទ្រង់ថ្នាក់ដឹកនាំសហគមន៍ ២៨%
– មូលនិធិលើកទឹកចិត្ត(សមាជិក) ១%
– មូលនិធិអភិវឌ្ឍន៍មុខជំនួញ ១៦%
– ប្រាក់ភាគលាព(សមាជិក) ៣០%
– មូលនិធិសង្គម និងកុមារ ២%។