Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្ម នៅសាលប្រជុំឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

មហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្ម នៅសាលប្រជុំឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

កម្មវិធី ASPIRE-AT ខេត្តព្រះសីហនុ៖

——————-

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំមហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្ម នៅសាលប្រជុំឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានការចូលរួមពីសមាជិកសហគមន៍កសិកម្ម និងអាជ្ញាធរភូមិ-ឃុំ-ស្រុក។

+លទ្ធផលនៃមហាសន្និបាត៖

–  ប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលចំនួន ៥រូប (ស្រី ២រូប) និងគណៈកម្មាធិការត្រួតពិនិត្យចំនួន ៣រូប ដែលបានជ្រើសរើសដោយការបោះឆ្នោត

–  អនុម័តឈ្មោះសហគមន៍កសិកម្មថា “សហគមន៍កសិកម្មបន្លែធម្មជាតិឃុំបឹងតាព្រហ្ម”

–  អនុម័តទីស្នាក់ការជាបណ្ដោះអាសន្នរបស់សហគមន៍ នៅផ្ទះប្រធានសហគមន៍កសិកម្ម ស្ថិតក្នុងភូមិបឹងជុំ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់

–  បង្ហាញលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគំរូ របស់សហគមន៍កសិកម្ម

–  ណែនាំអំពីពាក្យសុំចូលជាសមាជិកសហគមន៍កសិកម្ម និង អនុម័តប្រាក់ទិញភាគហ៊ុនចំនួន ២០,០០០៛/ហ៊ុន រីឯប្រាក់សមាជិកភាពចំនួន ៥,០០០៛/គ្រួសារ

–  អនុម័តមុខរបរសហគមន៍កសិកម្ម រួមមាន៖ បន្លែ ទីផ្សារ សេវាកម្ម និង ការទិញលក់ធាតុចូលកសិកម្ម

–  បានរៀបចំរបាយការណ៍មហាសន្និបាត ដោយភ្ជាប់ជាមួយនូវបញ្ជីវត្តមានរបស់សមាជិកដែលបានចូលរួមក្នុងមហាសន្និបាតកំណើតដំបូង។

Leave a Reply

Your email address will not be published.