August 7, 2024
កិច្ចប្រជុំផ្សព្វផ្សាយអំពីកម្មវិធី ASPIRE-AT សហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើប នៅខេត្តកណ្ដាល និងខេត្តព្រះវិហារ
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល និងខេត្តព្រះវិហារ៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានប្រជុំផ្សព្វផ្សាយអំពីកម្មវិធី ASPIRE-AT សហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើប ដល់អាជ្ញាធរមូលដ្ឋាន គ្រួសារកសិករ និងសមាជិកសហគមន៍កសិកម្មនៅ៖
១).ខេត្តកណ្ដាល ស្រុកខ្សាច់កណ្ដាល ឃុំវិហារសួគ៌ ភូមិសេដា មានអ្នកចូលរួមសរុប ២២នាក់ (ស្រី ៥នាក់)។
២).ខេត្តព្រះវិហារ ស្រុកឆេប ឃុំកំពង់ស្រឡៅពីរ ដោយមានភូមិចំនួន៥ មានអ្នកចូលរួមសរុប ១៥៥នាក់ (ស្រី ៧០នាក់)។
គោលបំណងនៃការផ្សព្វផ្សាយគឺដើម្បីអោយអាជ្ញាធរមូលដ្ឋាន គ្រួសារកសិករ និងសមាជិកសហគមន៍កសិកម្មយល់ច្បាស់អំពីសហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើប លក្ខខណ្ឌការចូលរួមអនុវត្តកម្មវិធី អត្ថប្រយោជន៏ដែលទទួលបានការគាំទ្រពីកម្មវិធី និងគៀងគរកសិករស្ម័គ្រចិត្តចូលរួមក្នុងសហគមន៍កសិកម្ម។