Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កិច្ចប្រជុំផ្សព្វផ្សាយអំពីទស្សទាន និងគោលគំនិតនៃការបង្កើតសហគមន៍កសិកម្ម និងខ្សែច្រវាក់តម្លៃមាន់ស្រែ ដល់អាជ្ញាធរមូលដ្ឋាន និងគ្រួសារកសិករ នៅខេត្តស្វាយរៀង

កិច្ចប្រជុំផ្សព្វផ្សាយអំពីទស្សទាន និងគោលគំនិតនៃការបង្កើតសហគមន៍កសិកម្ម និងខ្សែច្រវាក់តម្លៃមាន់ស្រែ ដល់អាជ្ញាធរមូលដ្ឋាន និងគ្រួសារកសិករ នៅខេត្តស្វាយរៀង

កម្មវិធី ASPIRE-AT ខេត្តស្វាយរៀង​​៖

——————-

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានប្រជុំផ្សព្វផ្សាយអំពីទស្សទាន និងគោលគំនិតនៃការបង្កើតសហគមន៍កសិកម្ម និងខ្សែច្រវាក់តម្លៃមាន់ស្រែ ដល់អាជ្ញាធរមូលដ្ឋាន និងគ្រួសារកសិករ នៅភូមិល្បើក ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក មានអ្នកចូលរួមសរុប ៤៥នាក់ (ស្រី ២១នាក់)។

 

គោលបំណង នៃកិច្ចប្រជុំនេះ រួមមាន៖

១)ផ្សព្វផ្សាយអំពីកម្មវិធី ASPIRE-AT

២)ផ្សព្វផ្សាយអំពីសកម្មភាព គោលបំណង និងអត្ថប្រយោជន៍ នៃការបង្កើតសហគមន៍កសិកម្ម

៣)ពិភាក្សាឱ្យយល់ច្បាស់អំពីអត្ថប្រយោជន៍ និងសកម្មភាពនៃកម្មវិធី ASPIRE-AT

អាជ្ញាធរមូលដ្ឋាន និងគ្រួសារកសិករដែលបានចូលរួម បានឯកភាពបង្កើតសហគមន៍កសិកម្មដែលនឹងប្រព្រឹត្តទៅជាបន្តបន្ទាប់តាមជំហាននីមួយៗ។

Leave a Reply

Your email address will not be published.