Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការសម្របសម្រួលកិច្ចប្រជុំជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ដើម្បីបង្កើតសហគមន៍កសិកម្មទំនើប នៅខេត្តកណ្ដាល

ការសម្របសម្រួលកិច្ចប្រជុំជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ដើម្បីបង្កើតសហគមន៍កសិកម្មទំនើប នៅខេត្តកណ្ដាល

កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖

——————-

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំដោយលោក ផា ឋាម អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត ទៅកាន់ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ដើម្បីចូលរួមសម្របសម្រួលកិច្ចប្រជុំជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម  និងគ្រួសារកសិករ ដោយពិភាក្សាលើសេចក្តីព្រាងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង ដើម្បីបង្កើតសហគមន៍កសិកម្មទំនើប។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក វណ្ណ វីរីយ៉ា នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម លោក គង់ ពិសិដ្ឋ ប្រធានការិយាល័យចុះបញ្ជីសហគមន៍កសិកម្ម និងសហការី ក្រុមការងារកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត តំណាងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្អាង ក្រុមប្រឹក្សាឃុំកោះខ្សាច់ទន្លា និងគ្រួសារកសិករដាំបន្លែ ដែលស្មគ្រ័ចិត្តចូលរួមជាសមាជិកសហគមន៍កសិកម្មទំនើប សរុបចំនួន ៥៤នាក់ (ស្រី ១៥នាក់)។

លទ្ធផលសម្រេចបានរួមមាន៖

– ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម បានធ្វើបទបង្ហាញអំពីលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងសហគមន៍កសិកម្មទំនើប ព្រមទាំងបានធ្វើការពិភាក្សាជាមួយគ្រួសារកសិករជាសមាជិកដែលបានចូលរួម តាមចំណុចនីមួយៗ ដែលផ្តោតលើខ្លឹមសារ ការដាក់ឈ្មោះសហគមន៍កសិកម្មទំនើប ការកំណត់តម្លៃប្រាក់សមាជិកភាព ការកំណត់ទំហំដីជាភាគហ៊ុន (ដីផលិតកម្ម ដីលិចទឹករដូវវស្សា ដីផលិតកម្មពេញ១ឆ្នាំ ដីផលិតកម្មដែលបានអនុវត្តតែក្នុងរដូវប្រាំង ។ល។)

–  បានត្រៀម និងជ្រើសរើសតំណាងបេក្ខភាពសម្រាប់ការឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលសហគមន៍ និង គណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្មទំនើប។

បន្ទាប់មកក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងក្រុមការងារថ្នាក់ខេត្តបានបន្តចុះតាមក្បាលដីកសិករដែលបានចុះឈ្មោះសុំចូលរួមបន្ថែមទៀតជាមួយសហគមន៍កសិកម្មទំនើប និងបានចុច GPS ចូលក្នុងប្រព័ន្ធទីតាំងដីផលិតកម្ម ផងដែរ៕

Leave a Reply

Your email address will not be published.