Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការសម្របសម្រួលរៀបចំសេចក្តីព្រាងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងសហគមន៍កសិកម្មទំនើប លើដំណាំម្រេច ស្ថិតនៅឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ការសម្របសម្រួលរៀបចំសេចក្តីព្រាងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងសហគមន៍កសិកម្មទំនើប លើដំណាំម្រេច ស្ថិតនៅឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

កម្មវិធី ASPIRE-AT ខេត្តត្បូងឃ្មុំ៖

——————-

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដឹកនាំដោយលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរ បានធ្វើការសហការជាមួយមន្ត្រីជំនាញនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីសម្របសម្រួលរៀបចំសេចក្តីព្រាងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងសហគមន៍កសិកម្មទំនើប លើដំណាំម្រេច ស្ថិតនៅឃុំត្រមូង ស្រុកមេមត់ ដោយមានការចូលរួមពីលោកមេឃុំត្រមូង តំណាងអង្គការ CIRD តំណាងក្រុមហ៊ុន FUCHK និងកសិករដាំម្រេច។

ក្រុមការងារក៏បានបន្តចុះកំណត់ទីតាំងដីចំការម្រេចរបស់កសិករដែលស្ម័គ្រចិត្តចូលរួមក្នុងការបង្កើតសហគមន៍កសិកម្មទំនើបនេះ បានចំនួន ២៦ទីតាំង ស្មើនឹង ១៧គ្រួសារ។

គួរបញ្ជាក់ផងដែរថា៖ មានកសិករដាំម្រេចចំនួន ៣៨គ្រួសារ ស្ថិតនៅស្រុកមេមត់ បានស្ម័គ្រចិត្តចូលរួមក្នុងការបង្កើតសហគមន៍កសិកម្មទំនើបនេះ។

Leave a Reply

Your email address will not be published.