July 15, 2024
កិច្ចប្រជុំផ្សព្វផ្សាយអំពីទស្សទាន និងគោលគំនិតសហគមន៍កសិកម្ម ដល់អាជ្ញាធរមូលដ្ឋាន គ្រួសារកសិករ និងសមាជិកសហគមន៍កសិកម្មនៅខេត្តបន្ទាយមានជ័យ និងខេត្តក្រចេះ
កម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ និងខេត្តក្រចេះ៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានប្រជុំផ្សព្វផ្សាយអំពីទស្សទាន និងគោលគំនិតសហគមន៍កសិកម្ម ដល់អាជ្ញាធរមូលដ្ឋាន គ្រួសារកសិករ និងសមាជិកសហគមន៍កសិកម្មនៅ៖
១).ខេត្តបន្ទាយមានជ័យ ស្រុកភ្នំស្រុក ឃុំពន្លៃ មានអ្នកចូលរួមសរុប ១៦១នាក់ (ស្រី ១២៣នាក់) និងស្រុកស្វាយចេក ឃុំរលួស មានអ្នកចូលរួមសរុប ៧២នាក់ (ស្រី ៤៩នាក់)។







២).ខេត្តក្រចេះ ស្រុកឆ្លូង ឃុំកោះតាស៊ុយ ដោយមានអ្នកចូលរួមសរុប ៧នាក់ (ស្រី ២នាក់)។


គោលបំណងនៃការផ្សព្វផ្សាយគឺដើម្បីអោយអាជ្ញាធរមូលដ្ឋាន កសិករ និងសមាជិកសហគមន៍កសិកម្មយល់ច្បាស់អំពីលក្ខខណ្ឌការចូលរួមអនុវត្តកម្មវិធី អត្ថប្រយោជន៏ដែលទទួលបានការគាំទ្រពីកម្មវិធី និងគៀងគរកសិករស្ម័គ្រចិត្តចូលរួមក្នុងសហគមន៍កសិកម្ម។