July 15, 2024
ការប្រមូលទិន្នន័យរបស់សមាជិកនៃសហគមន៍កសិកម្មចិញ្ចឹមមាន់ផ្អុង ដើម្បីបញ្ចូលទៅក្នុងប្រព័ន្ធ MIS និងពិនិត្យការប្រមូលទិញមាន់ ខេត្តឧត្តរមានជ័យ
កម្មវិធី ASPIRE-AT ខេត្តឧត្តរមានជ័យ៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានប្រមូលទិន្នន័យរបស់សមាជិកនៃសហគមន៍កសិកម្មចិញ្ចឹមមាន់ផ្អុង ដើម្បីបញ្ចូលទៅក្នុងប្រព័ន្ធ MIS និងពិនិត្យការប្រមូលទិញមាន់ របស់អ្នកប្រមូលទិញដែលជាសមាជិកក្នុងសហគមន៍កសិកម្មនេះ។
លទ្ធផល៖
-ប្រមូលបានទិន្នន័យមួយចំនួនរបស់សមាជិកសហគមន៍កសិកម្ម
-កាប្រមូលទិញមាន់លក់ក្នុងតម្លៃ ១៤០០០រៀលក្នុង ១គីឡូក្រាម ដែលមានសមាជិកចំនួន ៣៥នាក់ បានលក់សរុប ២៥០គីឡូក្រាម
-ការប្រមូលទិញដោយមិនទាន់មានកិច្ចសន្យាទេ គឺទិញតាមតម្រូវការទីផ្សារ។