Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបប្រជុំជាមួយប្រធានក្រុមប្រឹក្សាឃុំ និងថ្នាក់ដឹកនាំភូមិទាំង១៤ នៅសាលាឃុំស្វាយជ្រុំ ស្រុករលាប្អៀរ

ការជួបប្រជុំជាមួយប្រធានក្រុមប្រឹក្សាឃុំ និងថ្នាក់ដឹកនាំភូមិទាំង១៤ នៅសាលាឃុំស្វាយជ្រុំ ស្រុករលាប្អៀរ

កម្មវិធី ASPIRE-AT ខេត្តកំពង់ឆ្នាំង៖

——————-

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានរួមមានលោក តូច ប៉ូច និងលោកស្រី ពៅ រចនា មន្រ្តីទទួលបន្ទុកសហគមន៍កសិកម្ម ជួបប្រជុំជាមួយប្រធានក្រុមប្រឹក្សាឃុំ និងថ្នាក់ដឹកនាំភូមិទាំង១៤ នៅសាលាឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដែលមានអ្នកចូលរួមសរុប ៤០នាក់ (ស្រី ២៧នាក់)។

គោលបំណងនៃកិច្ចប្រជុំគឺ កំណត់ទីតាំងប្រារព្ធមហាសន្និបាតកំណើតដំបូង និងត្រៀមសមាសភាពឈរឈ្មោះជាបេក្ខភាពសម្រាប់ការបោះឆ្នោតជ្រើសក្រុមប្រឹក្សាភិបាល និងក្រុមគណៈកម្មាធិការត្រួតពិនិត្យ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។

Leave a Reply

Your email address will not be published.