Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ និងសមាជិកមួយចំនួន នៃសហគមន៍កសិកម្មរក្សាស្ទឹងសែនសាមគ្គីមានជ័យ

ការជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ និងសមាជិកមួយចំនួន នៃសហគមន៍កសិកម្មរក្សាស្ទឹងសែនសាមគ្គីមានជ័យ

កម្មវិធី ASPIRE-AT ខេត្តព្រះវិហារ៖

——————————–

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានដឹកនាំដោយលោក ខែង សុវណ្ណរតនា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោក កែម វិច្ឆិកា មន្រ្តីត្រួតពិនិត្យតាមដាន និងវាយតម្លៃ និងអ្នកសម្របសម្រួលកម្មវិធី ទៅជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ និងសមាជិកមួយចំនួន នៃសហគមន៍កសិកម្មរក្សាស្ទឹងសែនសាមគ្គីមានជ័យ ដែលកំពុងអនុវត្តខ្សែច្រវាក់ផលិតកម្មសំខាន់ចំនួន៣ គឺ៖ ចន្ទី ស្រូវ និងដំឡូងមី នៅភូមិរំដោះ ឃុំរក្សា ស្រុករវៀង ដើម្បីធ្វើការវាយតម្លៃសហគមន៍កសិកម្មពេញលក្ខណៈ ដោយប្រើលក្ខណៈវិនិច្ឆ័យទាំង ១៦ ជាគោល។ ការជួបប្រជុំនេះ មានអ្នកចូលរួមសរុបចំនួន ១២នាក់ (ស្រី ៤នាក់)។

សហគមន៍កសិកម្មនេះ មានសមាជិកសរុប ១៤៣គ្រួសារ (ស្រ្តីជាមេគ្រួសារ ៤២គ្រួសារ) ដោយមានកសិករដាំស្វាយចន្ទីសរុបមានចំនួន ៧២គ្រួសារ និងមានផ្ទៃដីដាំស្វាយចន្ទីសរុប ២១០ហិតា និងមានសមាជិកមកពីភូមិចំនួន៦ (ភូមិព្រាល កក់ពោន ដូនម៉ា ស្រឡៅស្រោង ពលកម្ម និងភូមិសាឡុងជ័យ) ដែលសមាជិកភាគច្រើនជាជាតិដើមភាគតិចគួយ និង​ព័រ(៨០%)។

Leave a Reply

Your email address will not be published.