ការជួបប្រជុំជាមួយអាជ្ញាធរឃុំ ពិភាក្សាលើការរៀបចំចងក្រងបង្កើតសហគមន៍កសិកម្មបន្លែ
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————————–
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានដឹកនាំដោយ លោក ផា ឋាម អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគ្រប់គ្រងកម្មវិធី ASPRE-AT ថ្នាក់ខេត្ត ទៅកាន់សាលាឃុំពោធិបាន ស្រុកកោះធំ ដើម្បីជួបប្រជុំជាមួយអាជ្ញាធរឃុំ ពិភាក្សាលើការរៀបចំចងក្រងបង្កើតសហគមន៍កសិកម្មបន្លែ ក្នុងគោលដៅឃុំនេះ។ កិច្ចប្រជុំនេះមានការចូលរួមដូចជា៖ លោកមេឃុំ លោកជំទប់ ក្រុមប្រឹក្សាឃុំ មេភូមិ មន្ត្រីទទួលបន្ទុកការងារកម្មវិធី ASPIRE-AT ក្រុមការងាររបស់ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរ កសិករក្នុងបណ្ដុំអាជីវកម្មបន្លែ អតីតភ្នាក់ងារផ្សព្វផ្សាយឃុំ និងអ្នកពាក់ព័ន្ធ សរុបចំនួន ១៥នាក់ (ស្រី ០២នាក់)។
លទ្ធផលនៃការជួបប្រជុំនេះ រួមមាន៖
– បានបង្ហាញអំពីគោលបំណងនៃកិច្ចប្រជុំនេះ និងបង្ហាញអំពីទស្សនទានកម្មវិធី ASPIRE-AT ក្នុងការជំរុញ និងគាំទ្រសហគមន៍កសិកម្មសម្រាប់ដំណើរការផលិតកសិផលសម្រាប់ផ្គត់ផ្គង់ទីផ្សារ
– សាកសួរអំពីបណ្ដុំអាជីវកម្មមានស្រាប់ដែលបានគាំទ្រដោយកម្មវិធី ASPIRE កន្លងមក ដើម្បីស្វែងរកកសិករដែលស្ម័គ្រចិត្តចូលរួមក្នុងការចងក្រងបង្កើតសហគមន៍កសិកម្មថ្មីគាំទ្រដោយកម្មវិធី ASPIRE-AT ក្នុងឆ្នាំ២០២៤
– បង្ហាញអំពីតារាងកត់ត្រា សម្រាប់ការចូលរួមរបស់កសិករស្ម័គ្រចិត្ត និងជំរុញការប្រមូលទិន្នន័យបឋម សម្រាប់ការបង្កើតសហគមន៍កសិកម្មថ្មី
– កំណត់កាលបរិច្ឆេទ សម្រាប់ដំណើរការជំហានទី១ នៃការបង្កើតសហគមន៍កសិកម្មថ្មី (ទស្សនទានសហគមន៍កសិកម្ម)
– ពិនិត្យ និងប្រមូលព័ត៌មាន អំពីតម្រូវការបញ្ហា របស់កសិករដែលបានជួបប្រទះកន្លងមក
– ពិនិត្យ និងផ្តល់យោបល់បច្ចេកទេស លើការរៀបចំដីផលិតកម្មកសិកម្ម សម្រាប់វគ្គថ្មី របស់កសិករ ក្នុងឃុំពោធិបាន។