ការជួបប្រជុំជាមួយសហគមន៍កសិកម្មសឿជោគជ័យ និងបណ្ដុំអាជីកម្មកម្មវិធី ASPIRE
កម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ៖
——————————–
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានចូលរួមដោយលោក ឈុន សុមេធោឡា អ្នកសម្របសម្រួលកម្មវិធីថ្នាក់ខេត្ត លោក ផែ សុភ័ក្ត អនុប្រធានការិយាល័យផែនការ និងគណនេយ្យ និងជាមន្ត្រីទទួលបន្ទុកផែ្នកផែនការ ត្រួតពិនិត្យ និងវាយតម្លៃ លោកស្រី ស៊ុន សុខេង អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោកស្រី ទន់ សម្ភស្ស មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោកស្រី ភឹម សំណាង មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត លោក តឿន ចន្ថា មន្ត្រីកសិកម្មឃុំសឿ លោក សយ សារ៉ុម មេភូមិអូរសឿ លោកស្រី អៀង កណ្ណារ៉ា អភិបាលរងស្រុកមង្គលបូរី លោក ហួន ភឿន មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន បានជួបប្រជុំជាមួយសហគមន៍កសិកម្មសឿជោគជ័យ និងបណ្ដុំអាជីកម្មកម្មវិធី ASPIRE ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយគោលការណ៍កម្មវិធី ASPIRE-AT ស្ថិតនៅភូមិអូរសឿ ឃុំសឿ ស្រុកមង្គលបូរី ដែលមានអ្នកចូលរួមសរុបចំនួន ១៣នាក់ (ស្រី ៧នាក់)។