Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅបន្តឆ្នាំ ២០២៤ របស់សហគមន៍កសិកម្មសំបូរមានជ័យ

មហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅបន្តឆ្នាំ ២០២៤ របស់សហគមន៍កសិកម្មសំបូរមានជ័យ

កម្មវិធី ASPIRE-AT ខេត្តកំពង់ចាម៖

——————————–

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចូលរួមមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅបន្តឆ្នាំ ២០២៤ របស់សហគមន៍កសិកម្មសំបូរមានជ័យ នៅភូមិសំបូរ ឃុំសូភាស ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុកស្ទឹងត្រង់ អភិបាលរងស្រុកចំការលើ មន្ត្រីមន្ទីរកសិកម្មខេត្ត លោកមេឃុំសូភាស អ្នកសម្របសម្រួលកម្មវិធី ASPIRE-AT ធនាគារ ARDB ក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ សមាជិកសហគមន៍កសិកម្ម និងអ្នកពាក់ពន្ធ័ សរុប ១០៤នាក់ (ស្រី្ត ៨៥នាក់)។

យោងតាមរបាយការណ៍របស់ លោក ឆេង ថុង ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម បានបញ្ជាក់ថា៖ សហគមន៍សំបូរមានជ័យបានបង្កើនឡើងនៅថ្ងៃទី១០ ខែឆ្នូ ឆ្នាំ២០១០ មានសមាជិក ៨៨នាក់ (ស្តី្រ ៤៥នាក់) មានហ៊ុនសរុប ១១៧ហ៊ុន ស្មើនឹង ៥ ៨៥០ ០០០រៀល (១ហ៊ុនស្មើនឹង ៥០ ០០០រៀល)។ គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នេះ សហគមន៍កសិកម្មសំបូរមានជ័យ មានសមាជិកសរុបចំនួន ២ ០៩៤នាក់ មានការិយាល័យធ្វើការ ឃ្លាំង ដីចំការទំហំ ១៣ហិចតា និងមានទ្រព្យសកម្មផ្សេងៗទៀត សរុបជាថវិកាចំនួន ៣ ០៩៧ ៦៨២ ៩០០រៀល។

Leave a Reply

Your email address will not be published.