Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ  និងសមាជិករបស់សហគមន៍កសិកម្មកសិករកន្រ្ទាំងសាមគ្គីអភិវឌ្ឍ

ការជួបជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ  និងសមាជិករបស់សហគមន៍កសិកម្មកសិករកន្រ្ទាំងសាមគ្គីអភិវឌ្ឍ

កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖

——————————–

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានដឹកនាំដោយ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT ប្រចាំខេត្តសៀមរាប ទៅជួបជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ  និងសមាជិករបស់សហគមន៍កសិកម្មកសិករកន្រ្ទាំងសាមគ្គីអភិវឌ្ឍ នៅសាលាឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ដោយមានការចូលរួមពីលោកមេឃុំ តំណាងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ដែលមានអ្នកចូលរួមសរុប ១០នាក់ (ស្រី ៣នាក់)។

កិច្ចប្រជុំនេះមានគោលបំណង៖

-ប្រគល់វិញ្ញាបនបត្រទទួលស្គាល់សហគមន៍

-ណែនាំពង្រឹងតួនាទីភារកិច្ចដល់ថ្នាក់ដឹកនាំសហគមន៍

-ណែនាំអំពីដំណើរការទូទៅរបស់សហគមន៍

-បញ្ហា និងដំណោះស្រាយ។

បន្ទាប់ពីលោកមេឃុំ និងតំណាងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មានមតិរួចមក លោក ប៉ែន ប៊ុនធឿន បានមានមតិថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យសហគមន៍នេះ លេចចេញជារូបរាងផ្លូវការនាថ្ងៃនេះ ដែលនឹងបំរើផលប្រយោជន៍ និងគោលបំណងរួមរបស់សហគមន៍ទៅអនាគត។ លោកអនុប្រធានមន្ទីរ ក៍ណែនាំដល់ថ្នាក់ដឹកនាំសហគមន៍យកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួន ដូចមានចែងក្នុងច្បាប់ និងលក្ខន្តិកៈរបស់សហគមន៍ឱ្យបានល្អ។ លោកអនុប្រធាន ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងសមាជិកទាំងអស់ ត្រូវរៀបចំឱ្យមានកិច្ចប្រជុំប្រចាំខែជាទៀតទាត់ ដើម្បីពិភាក្សាគ្នាអំពីមុខរបរដែលបានកំណត់ក្នុងលក្ខន្តិកៈ និងបំពេញសកម្មភាពការងារស្របតាមច្បាប់ស្តីពីការបង្កើតសហគមន៍ និងណែនាំអំពីរបៀបរបរការងារមួយចំនួនដល់ថ្នាក់ដឹកនាំសហគមន៍។ បន្ទាប់មក លោកអនុប្រធានមន្ទីរ បានប្រគល់វិញ្ញាបនបត្រ និងសៀវភៅសហគមន៍កសិកម្ម ជូនដល់ប្រធានសហគមន៍ អាជ្ញាធរឃុំ និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក។ កិច្ចប្រជុំបានបញ្ចប់ដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។

Leave a Reply

Your email address will not be published.