Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ទិវាវាស់ស្ទង់ទិន្នផលស្រូវរដូវវស្សា ដែលបានរៀបចំឡើងនៅស្រែរបស់សមាជិកបណ្តុំអាជីវកម្មស្រូវក្រអូប ពូជផ្ការំដួល (ប្រភេទស្រូវកណ្តាល) | ខេត្តកំពង់ស្ពឺ

ទិវាវាស់ស្ទង់ទិន្នផលស្រូវរដូវវស្សា ដែលបានរៀបចំឡើងនៅស្រែរបស់សមាជិកបណ្តុំអាជីវកម្មស្រូវក្រអូប ពូជផ្ការំដួល (ប្រភេទស្រូវកណ្តាល) | ខេត្តកំពង់ស្ពឺ

 

កម្មវិធី ASPIRE ខេត្តកំពង់ស្ពឺ៖

==================

 

លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគ្រប់គ្រងអនុកម្មវិធីថ្នាក់ខេត្ត នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានដឹកនាំក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ចូលរួមទិវាវាស់ស្ទង់ទិន្នផលស្រូវរដូវវស្សា ដែលបានរៀបចំឡើងនៅស្រែរបស់លោក កឹម វ័រ សមាជិកបណ្តុំអាជីវកម្មស្រូវក្រអូប ពូជផ្ការំដួល (ប្រភេទស្រូវកណ្តាល) ស្ថិតនៅភូមិរើងពើង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្ហាញពីដំណើការដាំដុះ និងបង្ហាញលទ្ធផលពូជស្រូវផ្ការំដួល ។

 

នៅក្នុងពិធីនេះមានការអញ្ជើញចូលរួមមន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម មន្ត្រីទទួលកម្មវិធី ASPIRE ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីថ្នាក់ខេត្ត ភ្នាក់ងារផ្សព្វផ្សាយឃុំស្គុះ លោកស្រីមេឃុំស្គុះ លោកមេភូមិ អ្នកប្រមូលទិញស្រូវ និងសមាជិកបណ្តុំអាជីវកម្មស្រូវក្រអូបឃុំស្គុះ ។

 

គួរបញ្ជាក់ផងដែរថា ៖ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុប្រចាំស្រុកសំរោងទង បានធ្វើចងក្រងជាបណ្តុំអាជីវកម្មស្រូវក្រអូប បានចំនួន ០១ បណ្តុំ ដែលមានសមាជិកសរុបចំនួន ៤៥ គ្រួសារ (ស្ត្រី ០៩ គ្រួសារ) កាលពីឆ្នាំ២០១៩ ស្ថិតនៅក្នុងឃុំស្គុះ ដែលសមាជិកបណ្តុំអាជីវកម្មនីមួយៗបានធ្វើការដាំដុះស្រូវពូជផ្ការំដួល (ប្រភេទស្រូវកណ្តាល) ។

 

 

 

Leave a Reply

Your email address will not be published.