Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារបានពិនិត្យវឌ្ឍនភាព និងគាំទ្រការអនុវត្តផែនការលើសកម្មភាព របស់សមាជិកបណ្តុំអាជីវកម្មបន្លែ នៅភូមិពិស ឃុំអមលាំង ស្រុកថ្ពង | ខេត្តកំពង់ស្ពឺ

ក្រុមការងារបានពិនិត្យវឌ្ឍនភាព និងគាំទ្រការអនុវត្តផែនការលើសកម្មភាព របស់សមាជិកបណ្តុំអាជីវកម្មបន្លែ នៅភូមិពិស ឃុំអមលាំង ស្រុកថ្ពង | ខេត្តកំពង់ស្ពឺ

 

កម្មវិធី ASPIRE ខេត្តកំពង់ស្ពឺ៖

==================

 

លោក ដុក សារ៉េន ភ្នាក់ងារផ្សព្វផ្យាយឃុំនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ឃុំអមលាំង ស្រុកថ្ពង បានពិនិត្យវឌ្ឍនភាព និងគាំទ្រការអនុវត្តផែនការសកម្មភាព របស់សមាជិកបណ្តុំអាជីវកម្មបន្លែ នៅភូមិពិស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

 

បន្ទាប់ពីបានពិនិត្យវឌ្ឍនភាពរបស់គ្រួសារ លោក ស៊ូ សារិន សមាជិកបណ្តុំអាជីវកម្ម នៅភូមិពិស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានអោយឃើញថា នៅក្នុងគ្រួសារ លោក ស៊ូ សារិន បាននឹងកំពុងដាំដុះបន្លែសុវត្ថិភាពចំនួនពីរទីតាំង និងចិញ្ចឹមកង្កែបមានដូចខាងក្រោម៖

 

1️). ទីតាំងទី១ មានទំហំ ៧០០ ម៉ែត្រការ៉េ បានដាំត្រសក់ចំណារ ស្ពៃ និងសណ្តែកកួរ ។ បច្ចុប្បន្ននេះបាននឹងកំពុងប្រមូលផលត្រសក់ជាប្រចាំបានចំនួន ២០០ គ.ក្រ/ថ្ងៃ និងលក់ចេញក្នុងតម្លៃ ១,៥០០៛/គ.ក្រ ស្ពៃលក់ចេញក្នុងតម្លៃ ៤,០០០៛/គ.ក្រ សណ្តែកកួរលក់ចេញក្នុងតម្លៃ ៣,០០០៛/គ.ក្រ

2️). ទីតាំងទី២ មានទំហំ ៤,០០០ ម៉ែត្រការ៉េ កំពុងរៀបចំដីសម្រាប់ដាំដុះត្រសក់ចំណារ ស្ពៃ និងសណ្តែកកួរ ដូចទីតាំងខាងលើដែរ។

3️). ក្រៅពីដាំដុះបន្លែគ្រួសាររបស់លោក ស៊ូ សារិន ក៏មានចិញ្ចឹមកង្កែបសាច់ និងបង្កាត់ភ្ញាស់ផងដែរ ។ បច្ចុប្បន្ននេះកង្កែបសាច់ចំនួន ១,៦០០ ក្បាល បានចាប់លក់ជាបណ្តើរៗ និងលក់នៅផ្សារលីយុងផាត់ (ផ្សារក្រុមហ៊ុនស្ករអំពៅអមលាំង) ក្នុងតម្លៃ ១២,០០០៛/គ.ក្រ មានអាងសម្រាប់បំប៉នកូនកង្កែបចំនួន ៣ មានកូនកង្កែបចំនួន ៥,០៥០ ក្បាល និងមានកង្កែបមេបាពូជចំនួន ១៥០គូរ ដាក់ចិញ្ចឹមនៅក្នុងអាង ២ បង្កាត់ភ្ញាស់បន្ត។

 

 

 

Leave a Reply

Your email address will not be published.