Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារបេសកកម្ម IFAD និងក្រុមការងារនៃលេខាធិការដ្ឋានកម្មវិធី ASPIRE អមដំណើរដោយលោកប្រធានមន្ទីរកសិកម្មខេត្ត បានចុះពិនិត្យវឌ្ឍនភាពរបស់សមាជិកបណ្តុំអាជីវកម្ម និងប្រព័ន្ធទ្វារទឹក ក្នុងឃុំកណ្តៀង | ខេត្តពោធិ៍សាត់

ក្រុមការងារបេសកកម្ម IFAD និងក្រុមការងារនៃលេខាធិការដ្ឋានកម្មវិធី ASPIRE អមដំណើរដោយលោកប្រធានមន្ទីរកសិកម្មខេត្ត បានចុះពិនិត្យវឌ្ឍនភាពរបស់សមាជិកបណ្តុំអាជីវកម្ម និងប្រព័ន្ធទ្វារទឹក ក្នុងឃុំកណ្តៀង | ខេត្តពោធិ៍សាត់

 

កម្មវិធី ASPIRE ខេត្តពោធិ៍សាត់

====================

 

នៅរសៀល ថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ក្រុមបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) បានចុះបំពេញបេសកកម្មនៅខេត្តពោធិ៍សាត់ ដែលដឹកនាំដោយ៖ Mr. Frew Behabtu, IFAD Country Director for Cambodia, Mr. Meng Sakphouseth, Mission Leader, Mr. Shyam Khadka, Rural Development Specialist, Team Leader និង Mr. Ilyasse Elbaroudi, IFAD Social and Environmental Specialist អមដំណើរដោយក្រុមការងារនៃលេខាធិការដ្ឋានកម្មវិធី ASPIRE, លោកប្រធានមន្ទីរកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ក្រុមការងារ NCDD ក្រុមការងារ SUCRA លោកមេឃុំ ភ្នាក់ងារផ្សព្វផ្សាយឃុំ និងកសិករដែលទទួលផលកម្មវិធី។ ក្នុងដំណើរបំពេញបេសកកម្មនេះ ក្រុមបេសកកម្ម បានពិនិត្យស្វែងយល់បន្ថែមលើលទ្ធផលការងាររបស់កម្មវិធី ដែលពាក់ព័ន្ធនឹង៖
– ភាពសម្របបាននូវបរិបទ សង្គម សេដ្ឋកិច្ច និងគោលនយោបាយរបស់រាជរដ្ឋាភិបាល
– ប្រសិទ្ធភាព ប្រសិទ្ធផល និរន្តភាព ឥទ្ធិពល ដើម្បីរៀបចំជារបាយការណ៍បញ្ចប់កម្មវិធី ASPIRE។

 

ជាលទ្ធផល ក្រុមបេសកកម្មបានចុះពិនិត្យ និងវាយតម្លៃនូវផលវិជ្ជមាន ជាច្រើនដែលកសិករទទួលផលបាននឹងកំពុងអនុវត្ត៖

– ប្រព័ន្ធទ្វារទឹក និងប្រឡាយ ក្នុងឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលផ្តល់លទ្ធភាពឱ្យកសិករប្រមាណ ៣៦៥ គ្រួសារ ដំដុះដំណាំស្រូវ បាន ២-៣ ក្នុងមួយឆ្នាំ ដែលកាលពីមុនកសិករធ្វើការដាំដុះបានតែមួយរដូវស្សា និងទទួលនូវផលប៉ះពាល់ពី គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជារៀងរាល់ឆ្នាំ។

– ការធ្វើបង្ហាញ និងផ្សព្វផ្សាយពីប្រព័ន្ធកសិកម្មចម្រុះ ក្នុងភូមិថ្មី ឃុំតាលោសែនជ័យ ស្រុកតាលោសែនជ័យ ដែលអនុវត្តដោយក្រុមអ្នកបច្ចេកទេស នៃសកលវិទ្យាល័យភូមិកសិកកម្ម។

– អគារប្រមូលផ្តុំកសិផល ក្នុងភូមិកំពង់ក្តី ឃុំរំលេច ស្រុកបានកាន ជាទីតាំងមួយដែលផ្តល់ភាពងាយស្រួល ដល់ការប្រមូលកសិផល របស់កសិករនៃសមាជិកបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព ទៅកាន់ទីផ្សារ។

– ទស្សនកិច្ច បន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ របស់កសិករ ខន ស្រីពេជ្រ ស្ថិតនៅភូមិកំពង់ក្ដី ឃុំរំលេច ស្រុកបាកាន ដើម្បីពិនិត្យ ផ្ទះសំណាញ់ដែលគាំទ្រដោយកម្មវិធី និងផ្ទះសំណាញ់ដែលកសិករធ្វើដោយខ្លួនឯង(២បន្ថែមទៀត) និងការបណ្តុះកូនបន្លែ សម្រាប់ដាំដុះក្នុងផ្ទះសំណាញ់។

 

 

Leave a Reply

Your email address will not be published.