Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពការគ្រប់គ្រងថ្នាក់ដឹកនាំសមាជិកបណ្តុំ ពិនិត្យតាមដាន និងជំរុញសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រី ក្នុងការបង្កើនផលិតផលឱ្យស្របតាមទីផ្សារ | ខេត្តកែប

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពការគ្រប់គ្រងថ្នាក់ដឹកនាំសមាជិកបណ្តុំ ពិនិត្យតាមដាន និងជំរុញសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រី ក្នុងការបង្កើនផលិតផលឱ្យស្របតាមទីផ្សារ | ខេត្តកែប

 

កម្មវិធី ASPIRE ខេត្តកែប៖

=================

 

នាថ្ងៃពុធ ទី ១៤  ខែ កញ្ញា ឆ្នាំ២០២២

ខណ្ឌរដ្ឋបាលជលផល ខេត្តកែប បានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពការគ្រប់គ្រងថ្នាក់ដឹកនាំសមាជិកបណ្តុំ ពិនិត្យតាមដាន និងជំរុញសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រី ក្រោមអធិបតីភាព លោក ប៉ា គឹមអាង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ប៉ែន ងីឬទ្ធី ចៅសង្កាត់រងទី១ នឹង ទីប្រឹក្សាគ្រប់គ្រង នៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។

សមាជិកសរុបចំនួន១៤ នាក់ ស្រ្ដីចំនួន ០៥នាក់។

យោបល់ និង អនុសាសន៍លោក ប៉ា គឹមអាង អនុប្រធានមន្ទីរ លើចំនុចសំខាន់ៗរួមមាន៖

១). លើកទឹកចិត្តកសិករចូលរួមប្រជុំ

២). ពង្រឹងស្មារតីធ្វើការជាក្រុម

៣). ពង្រឹងតួនាទី ការទទួលខុសត្រូវ ព្រមទាំងរបៀបគ្រប់គ្រង របស់ថ្នាក់ដឹកនាំគ្រប់គ្រងបណ្តុំអាជីវកម្ម

៤). លើកទឹកចិត្តកសិករគំរូ បានអនុវត្តកសិកម្មល្អ ហើយមានទឹកចិត្តក្នុងការចែករំលែកបទពិសោធន៍ និងជាសនាធិការរបស់មន្ទីរកសិកម្ម

៥). លើកទឹកចិត្តកសិករចេះរៀបចំផែនការផលិតអោយត្រូវទីផ្សារចង់បាន នឹងរៀបចំជាប្រពន្ធ័ទំនាក់ទំនង បើត្រូវការគាំទ្របច្ចេកទេស ឬសេវាកម្មផ្សេងៗ

៦). លើកទឹកចិត្តថ្នាក់ដឹកនាំបណ្តុំ អោយមានភាពជាម្ចាស់លើខ្លួនឯង ហើយមានជំនាញកៀរគរអ្នកពាក់ពន្ធ័ ចេះដោះស្រាយ និង ធ្វើការរួមគ្នា លើបញ្ហាផលិតកម្ម និងទីផ្សារ។

៧). លើកទឹកចិត្តសមាជិកចេះផលិតចំណីត្រីខ្លួនឯង មានសមត្ថភាពភ្ញាស់កូនត្រី និងរក្សាគុណភាពទឹក ធានាសីតុណ្ហភាពសមស្រប អំណោយផលដល់ការស់នៅត្រី លូតលាស់ធំលឿន ធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើមផលិត ដើម្បីទទួលបានប្រាក់ចំណេញច្រើន។

៨). លើកទឹកចិត្តថ្នាក់ដឹកនាំបណ្តុំ ត្រួតពិនិត្យ សមាជិកលើផលិតកម្មត្រី ហើយផ្តល់យោបល់កែលម្អ និងពង្រីកផលិតកម្ម ស្របតាមឱកាសទីផ្សារ។

 

 

 

 

Leave a Reply

Your email address will not be published.