ក្រុមការងារបានចុះពិនិត្យពីវឌ្ឍនភាព សមាជិកបណ្តុំអាជីវកម្មបន្លែឃុំព្រែកអាជី ស្រុកក្រូចឆ្មារ គាំទ្រដោយកម្មវិធី ASPIRE | ខេត្តត្បូងឃ្មុំ
កម្មវិធី ASPIRE ខេត្តត្បូងឃ្មុំ៖
===================
វឌ្ឍនភាព សមាជិកបណ្តុំអាជីវកម្មបន្លែឃុំព្រែកអាជី ស្រុកក្រូចឆ្មារ គាំទ្រដោយកម្មវិធី ASPIRE
==============================================
ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២
លោកស្រី អាន សុខឡាយ ភ្នាក់ងារផ្សព្វផ្សាយឃុំ (CEW) ប្រចាំឃុំព្រែកអាជី និងឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ បានចុះតាមការប្រមូលផលបន្លែរបស់សមាជិកបណ្តុំអាជីវកម្មបន្លែឃុំព្រែកអាជី ចំនួន៩គ្រួសារ ក្នុងចំណោមសមាជិកបណ្តុំអាជីវកម្មសរុបចំនួន ៣០គ្រួសារ បានប្រមូលផលបន្លែ (ត្រសក់ចំណារ) សរុបចំនួន ២២ ០៨០ គីឡូក្រាម លក់អោយឈ្មួញក្នុងស្រុកបានតម្លៃ១ ៥០០រៀលក្នុងមួយគីឡូក្រាម៖
១). កសិករឈ្មោះ ឈាង សាវ៉ាន់ លក់ត្រសក់ចំណារ បានចំនួន ១ ៧០០ គីឡូក្រាម
២). កសិករឈ្មោះ ឌិង ថេង លក់ត្រសក់ចំណារបានចំនួន ២ ៤០០គីឡូក្រាម
៣). កសិករឈ្មោះ យី សុខឡេន លក់ត្រសក់ចំណារបានចំនួន ២ ៥០០គីឡូក្រាម
៤). កសិករឈ្មោះ យី គីមសាន លក់ត្រសក់ចំណារបានចំនួន ៣ ៥០០គីឡូក្រាម
៥). កសិករឈ្មោះ វ៉ន សុខគង់ លក់ត្រសក់ចំណារបានចំនួន ៤ ៥០០គីឡូក្រាម
៦). កសិករឈ្មោះ ស៊ីន សំណាង លក់ត្រសក់ចំណារបានចំនួន ១ ៣០០គីឡូក្រាម
៧). កសិករឈ្មោះ ស៊ីន សាវ៉ែន លក់ត្រសក់ចំណារបានចំនួន ៤ ២០០គីឡូក្រាម
៨). កសិករឈ្មោះ ប្រិច ផង លក់ត្រសក់ចំណារបានចំនួន ២ ៩០០គីឡូក្រាម
៩). កសិករឈ្មោះ វ៉ន សុខគង់ លក់ឈ្មោះបន្លែត្រសក់ចំណារបានចំនួន ១ ៥៨០គីឡូក្រាម ។
នៅថ្ងៃដដែល លោក ឈាង ចាន់ស៊ីថា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះសម្របសម្រួល និងផ្សព្វផ្សាយគោលគំនិត នៃសហគមន៍កសិកម្ម ដល់សមាជិកបណ្តុំអាជីវកម្មស្រូវពូជ នៅឃុំដំរិល ស្រុកអូររាំងឪ ដើម្បីបំលែងបណ្តុំអាជីវកម្មស្រូវពូជទៅជាសហគមន៍កសិកម្ម ដែលមានការអញ្ជើញចូលរួមពីលោកស្រីសមាជិកក្រុមប្រឹក្សាឃុំដំរិល មន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក លោកទីប្រឹក្សាកម្មវិធី ASPIRE និងប្រជាពលរដ្ឋចូលរួមសរុបចំនួន២១នាក់ ក្នុងនោះស្រីចំនួន១១នាក់។
-កម្មវិធីផ្សព្វផ្សាយបានផ្តោតលើ៖
១). និយមន័យសហគមន៍កសិកម្ម
២). រចនាសម្ព័ន្ធ និងការគ្រប់គ្រងរបស់សហគមន៍កសិកម្ម
៣). សិទ្ធិ កាតព្វកិច្ចរបស់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម
៤). សិទ្ធិ និងកាតព្វកិច្ចរបស់គណៈកម្មាធិការត្រួតពិនិត្យ
៥). ភារកិច្ច និងកាតព្វកិច្ចរបស់ក្រុមប្រឹក្សាភិបាល
៦). សិទ្ធិរបស់សមាជិកសហគមន៍កសិកម្ម ៧ កាតព្វកិច្ចរបស់សមាជិកសហគមន៍កសិកម្ម
៨). កិច្ចប្រជុំនៅក្នុងសហគមន៍កសិកម្ម
៩). ប្រភពធនធាន និងសាច់ប្រាក់ចេញរបស់សហគមន៍កសិកម្ម
១០). មុខរបររបស់សហគមន៍កសិកម្ម
១១). ការចូលរួមរបស់សមាជិកនៅក្នុងសហគមន៍កសិកម្ម
១២). តម្លាភាព និងគណនេយ្យភាពនៅក្នុងសហគមន៍កសិកម្ម
១៣). ការបង្កើនសមាជិកភាព ប្រាក់ភាគហ៊ុន និងអភិបាលកិច្ច និង
១៤). តួនាទីសហគមន៍កសិកម្ម តួនាទីរបស់រាជរដ្ឋាភិបាល និងតួនាទីរបស់ទីភ្នាក់ងារខាងក្រៅ