Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធចម្រុះ (MSP) ដល់សមាជិកបណ្តុំអាជីវកម្មបន្លែ និងចិញ្ចឹមមាន់ | ខេត្តរតនគិរី

ក្រុមការងារកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធចម្រុះ (MSP) ដល់សមាជិកបណ្តុំអាជីវកម្មបន្លែ និងចិញ្ចឹមមាន់ | ខេត្តរតនគិរី

 

កម្មវិធី ASPIRE ខេត្តរតនគិរី៖

====================

 

នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២៖ ក្រុមការងារកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធ (MSP) ដែលមានសកម្មភាពដូចខាងក្រោម៖

 

សកម្មភាពទី១៖ មន្រ្តីជំនាញការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ រៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធ (MSP) នៃបណ្ដុំអាជីវកម្មបន្លែ នៅភូមិភ្នំកុកព្រៅ ឃុំភ្នំកុក ស្រុកវើនសៃ ដែលមានការចូលរួមពីលោកជំទប់ទី១ លោកមេភូមិ អ្នកប្រមូលទិញ អ្នកលក់ធាតុចូល ប្រធាន និងសមាជិកបណ្ដុំអាជីវកម្មបន្លែ សរុបចំនួន២៤នាក់ (ស្រ្តី០៨នាក់)។ ជាលទ្ធផល អ្នកប្រមូលទិញ និងបណ្ដុំផលិតបានឯកភាពគ្នាលើកិច្ចសន្យាទិញលក់បន្លែ ចំនួន៧តោន/ខែ តាមតម្លៃទីផ្សារ។

 

សកម្មភាពទី២៖ លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្រ្តីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ រៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធ (MSP) នៃបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ នៅឃុំជ័យឧត្តម ស្រុកលំផាត់ ដែលមានការចូលរួមពីលោកជំទប់ទី១ មេភូមិ អ្នកប្រមូលទិញ អ្នកលក់ធាតុចូល ប្រធាន និងសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ សរុបចំនួន៤៥នាក់ (ស្រ្តី១៦នាក់)។ ជាលទ្ធផល អ្នកប្រមូលទិញ និងបណ្ដុំផលិតបានឯកភាពគ្នាលើកិច្ចសន្យាទិញលក់មាន់រស់ ចំនួន៩០០គីឡូក្រាម/ឆ្នាំ ដោយតម្លៃចន្លោះពី១៧,០០០រៀល-១៨,០០០រៀល/គីឡូក្រាម។

 

សកម្មភាពទី៣៖ មន្រ្តីជំនាញការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ រៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធ (MSP) នៃបណ្ដុំអាជីវកម្មបន្លែ នៅឃុំបាតាង ស្រុកលំផាត់ ដែលមានការចូលរួមពីលោកជំទប់ទី២ លោកមេភូមិ អ្នកប្រមូលទិញ អ្នកលក់ធាតុចូល ប្រធាន និងសមាជិកបណ្ដុំអាជីវកម្មបន្លែ សរុបចំនួន១៧នាក់ (ស្រ្តី០៥នាក់)។ ជាលទ្ធផល អ្នកប្រមូលទិញ និងបណ្ដុំផលិតបានឯកភាពគ្នាលើកិច្ចសន្យាទិញលក់បន្លែ ចំនួន៣តោន/ខែ តាមតម្លៃទីផ្សារ។

 

 

 

 

Leave a Reply

Your email address will not be published.