Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារទទួលបន្ទុកកម្មវិធីបានចុះត្រួតពិនិត្យពីវឌ្ឍនភាព របស់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមគោ និងការចិញ្ចឹមមាន់យកពង | ខេត្តស្វាយរៀង

ក្រុមការងារទទួលបន្ទុកកម្មវិធីបានចុះត្រួតពិនិត្យពីវឌ្ឍនភាព របស់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមគោ និងការចិញ្ចឹមមាន់យកពង | ខេត្តស្វាយរៀង

 

កម្មវិធី ASPIRE ខេត្តស្វាយរៀង

====================

 

នៅថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២

ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE រួមដំណើរជាមួយលោកស្រី ពៅ ធីតា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត, លោក ជិន វណ្ណា អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត និងចូលរួមដំណើរដោយភ្នាក់ងារឃុំលោកស្រី ព្រាប សោភា ភ្នាក់ងារផ្សព្វផ្សាយឃុំដូង បានចុះពិនិត្យពីវឌ្ឍនភាពរបស់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមគោ នៅភូមិទួលព្រិច ឃុំដូង ក្នុងស្រុករមាសហែក។ សមាជិកបណ្តុំនេះ បានបង្កើតនៅក្នុងសហគមន៍កសិកម្មសាមគ្គីទួលព្រិច ដោយមានការគាំទ្រពីអង្គការសន្តិសេនាខេត្តស្វាយរៀង។

ក្រុមការងារបានជួប កសិករឈ្មោះ គង់ វឿន ប្រធានបណ្តុំអាជីវកម្មចិញ្ចឹមគោ និងបានពិភាក្សា​ សំណេះសំណាលពីសកម្មភាពនៃការចិញ្ចឹមគោ ការថែទាំ ការដាក់ចំណី ការសម្អាតទ្រុង អនាម័យ ដោយគាំទ្រពីកម្មវិធី ASPIRE ក្នុងឆ្នាំ ២០២០ ដែលមានសមាជិក ២២ នាក់។ សព្វថ្ងៃបណ្តុំអាជីវកម្មនេះ នៅមានដំណើរការធម្មតា ហើយសមាជិកក្នុងគ្រួសារនីមួយៗមានចិញ្ចឹមគោពី ១០-២០ក្បាល ហើយសមាជិកម្នាក់ៗ អាចលក់គោបាន ពី ៣-៥ ក្បាលក្នុង១ឆ្នាំ ដោយគោ ១ក្បាលលក់បានតម្លៃ ១,២០០,០០០ ទៅ ១,៥០០,០០០ រៀល

កាលពីខែឧសភា ឆ្នាំ២០២២ សហគមន៍បានទទួលការគាំទ្រពីអង្គការសន្តិសេនានូវមេមាន់បាធំៗ ចំនួន ១០៤ក្បាល សម្រាប់ចិញ្ចឹមភ្ញាស់យកកូនលក់ឱ្យសមាជិកក្នុងសហគមន៍។ សហគមន៍បានចំណាយប្រាក់ ទុនបង្វិលកសិកម្ម IGRF ចំនួន ៧,៤៥០,០០០រៀល ក្នុងការធ្វើទ្រុងទំហំ ៤.៥ម x ១២ម ធ្វើពីឈើប្រក់សង្គសី។

កសិករបានបញ្ជាក់ថា មាន់បានផ្តល់ពងចាប់តាំងពីខែឧសភា ដោយក្នុង១ថ្ងៃ មាន់ពងបានចន្លោះពី ៤០-៥៥ គ្រា ប់។ ការលក់កូនមាន់អាយុ ២១ថ្ងៃ និងបានចាក់វ៉ាក់សាំងការពារជំងឺ៣ដង អោយសមាជិកក្នុងសហគមន៍ ក្នុងមានតម្លៃ ៤០០០រៀល/១ក្បាល។ តម្លៃលក់កូនមាន់សហគមន៍ គឺបានបណ្តាក់ឱ្យសមាជិកបណ្តុំ និងប្រមូលតម្លៃលក់កូនមាន់នេះមកវិញ ពេលសហគមន៍ប្រមូលទិញមាន់សាច់ពីសមាជិកវិញ។ ផែនការអាជីវកម្ម ចិញ្ចឹមមាន់ក៏ត្រូវបានជួយរៀបចំដោយអង្គការសន្តិសេនា និងសហគមន៍ ដល់សមាជិកទាំងឡាយណាដែលចិញ្ចឹមមាន់ និងបានទិញកូនមាន់ពីសហគន៍។ តាមលោក គង់ វឿន ក្រុមការងារសហគមន៍ និងដោយមានការគាំទ្របច្ចេកទេសពីអង្គការសន្តិសេនា និងផ្តល់ការគាំទ្រ ផលិតចំណីមាន់ជាបន្តដល់សមាជិកសហគមន៍។

ចំពោះមាន់សាច់ដែលសមាជិកចិញ្ចឹមបានសហគមន៍ និងទទួលទិញវិញទាំងអស់តាមតម្លៃទីផ្សារ។

 

 

Leave a Reply

Your email address will not be published.