មន្ទីរកសិកម្មខេត្ត បានរៀបចំវេទិកាអ្នកពាក់ព័ន្ធពហុភាគី(MSP) រវាងអ្នកផលិត អ្នកលក់លក់ធាតុចូលកសិកម្ម និងឈ្មួញអ្នកប្រមូលទិញ នៅអគារប្រមូលផ្ដុំកសិផលភូមិត្រពាំងក្រវ៉ាន់ ឃុំព្រៃមូល | ខេត្តកំពង់ឆ្នាំង
កម្មវិធី ASPIRE ខេត្តកំពង់ឆ្នាំង៖
=====================
សកម្មភាពទី១៖ មន្រ្ដីការិយាល័យក្សេត្រសាស្រ្ដ និងផលិតភាពកសិកម្ម មន្ត្រីការិយាល័យកសិកម្មស្រុក រួមទាំងភ្នាក់ងារផ្សព្វផ្សាយឃុំ បានរៀបចំវេទិកាអ្នកពាក់ព័ន្ធពហុភាគី(MSP) រវាងអ្នកផលិត អ្នកលក់លក់ធាតុចូលកសិកម្ម និងឈ្មួញអ្នក ប្រមូលទិញ នៅអគារប្រមូលផ្ដុំកសិផលភូមិត្រពាំងក្រវ៉ាន់ ឃុំព្រៃមូល ស្រុករលាប្អៀរ។ ក្នុងគោលបំណងដើម្បីបង្កើនយុទ្ធសាស្ត្រទីផ្សារ រៀបចំផែនការដាំដុះតាមតម្រូវកសទីផ្សារ និងចុះកិច្ចសន្យាបន្ត។ ដែលមានអ្នក ចូលរួមសរុប ១៥នាក់ ស្រី១៣នាក់។ កិច្ចប្រជុំបានពិនិត្យលើសម្រង់បរិមាណផលិតផលប្រចាំថ្ងៃ បណ្តុំអាជីវកម្ម បន្លែសុវត្ថិភាព។
លទ្ឋផល៖ភាគីទាំងពីរបានឯកភាពតម្លៃលើសទីផ្សារបន្ទាប់ពីមាន ការឯកភាព គ្នាក្រុម ការងារ គ្រោង រៀបចំកិច្ចសន្យា រវាងឈ្មួញអ្នកប្រមូលទិញបន្លែចំនួន១ នៅខែវិច្ឆិកា ឆ្នាំ២០២២។
បរិមាណ លក់ ជាមធ្យម បន្លែស្ពៃគ្រប់មុខ ៥០ ទៅ ៨០ គីឡូក្នុងមួយថ្ងៃត្រសក់ ១០០-១៥០គីឡូក្នុងមួយថ្ងៃសណ្ដែកគួរ ៥០ -៧០ គីឡូ ក្នុងមួយថ្ងៃ។
សកម្មភាពទី២៖ កញ្ញាហេង គឹមស្រៀង អនុប្រធាន មន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានអញ្ជើញ ចូលរួម ត្រួតពិនិត្យ ប្រព័ន្ឋធារាសាស្រ្ត លំហាច នៅឃុំក្តុលសែនជ័យ ស្រុកទឹកផុស ជាមួយ ក្រុមបេសកម្មមូលនិធិអន្តរជាតិដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) និងក្រុមការងារក្រសួងមន្ទីរ ធនធានទឹក និងឧត្តុនិយមខេត្ត បន្ទាប់ពីចុះត្រួតពិនិត្យគម្រោងធារាសាស្រ្តនេះរួច ក្រុមបេសកម្ម បានជួបប្រជុំ ជាមួយក្រុមប្រឹក្សាឃុំ ក្រាំងស្គារ និងអ្នកទទួលផលពីគម្រោង ធារាសាស្រ្តនេះ ដែលមានបណ្តុំអាជីវកម្មបន្លែ បណ្តុំឬស្សីទំពាំងផ្អែម បណ្តុំស្រូវ អ្នកចូលរួមសរុប 33នាក់ ស្រី 11នាក់។