ក្រុមការងារកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធចម្រុះ (MSP) ដល់សមាជិកបណ្តុំអាជីវកម្មបន្លែ និងចិញ្ចឹមមាន់ | ខេត្តរតនគិរី
កម្មវិធី ASPIRE ខេត្តរតនគិរី៖
====================
ក្រុមការងារកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធ (MSP) ដែលមានសកម្មភាពដូចខាងក្រោម៖
សកម្មភាពទី១៖ មន្រ្តីជំនាញការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ រៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធ (MSP) នៃបណ្ដុំអាជីវកម្មបន្លែ នៅភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ដែលមានការចូលរួមពីតំណាងអាជ្ញាធរភូមិ ឃុំ អ្នកប្រមូលទិញ អ្នកលក់ធាតុចូល ប្រធាន និងសមាជិកបណ្ដុំអាជីវកម្មបន្លែ សរុបចំនួន១៧នាក់ (ស្រ្តី០នាក់)។ ជាលទ្ធផល អ្នកប្រមូលទិញ និងបណ្ដុំផលិតបានឯកភាពគ្នាលើកិច្ចសន្យាទិញលក់បន្លែ ចំនួន៨តោន/ខែ ដែលរួមមាន៖
១). ត្រសក់តម្លៃ ១,២០០រៀល/គីឡូក្រាម ស្ពៃ ២,៥០០រៀល/គីឡូក្រាម ននោងតម្លៃ ២,០០០រៀល/គីឡូក្រាម និងផ្លែត្រប់តម្លៃ ១,៨០០រៀល/គីឡូក្រាម។
សកម្មភាពទី២៖ មន្រ្តីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ រៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធ (MSP) នៃបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ នៅឃុំប៉ុង ស្រុកវើនសៃ ដែលមានការចូលរួមពីលោកជំទប់ទី១ លោកមេភូមិ អ្នកប្រមូលទិញ អ្នកលក់ធាតុចូល ប្រធាន និងសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមមាន់សរុបចំនួន៣៥នាក់ (ស្រ្តី១២នាក់)។
ជាលទ្ធផល អ្នកប្រមូលទិញ និងបណ្ដុំផលិតបានឯកភាពគ្នាលើកិច្ចសន្យាទិញលក់មាន់រស់ចំនួន៨០០គីឡូក្រាម/ឆ្នាំ ដោយតម្លៃចន្លោះពី ១៦,០០០រៀល-១៧,០០០រៀល/គីឡូក្រាម (តាមទីផ្សារ)។
សកម្មភាពទី៣៖ មន្រ្តីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ រៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធ (MSP) នៃបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ នៅឃុំកាចូន ស្រុកវើនសៃ ដែលមានការចូលរួមពីលោកជំទប់ទី១ មេភូមិ អ្នកប្រមូលទិញ អ្នកលក់ធាតុចូល ប្រធាន និងសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមមាន់សរុបចំនួន២១នាក់ (ស្រ្តី០៩នាក់)។
ជាលទ្ធផល អ្នកប្រមូលទិញ និងបណ្ដុំផលិតបានឯកភាពគ្នាលើកិច្ចសន្យាទិញលក់មាន់រស់ ចំនួន៤៥០គីឡូក្រាម/ឆ្នាំ ដោយតម្លៃ១៨,០០០រៀល/គីឡូក្រាម។