Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
គណៈកម្មាការអគារប្រមូលផ្តុំកសិផលបានទទួលទិញបន្លែសុវត្ថិភាព និងមាន់ស្រែពីសមាជិកបណ្តុំអាជីវកម្ម និងលក់បន្តទៅឱ្យអ្នកបញ្ជាទិញ  | ខេត្តកំពង់ស្ពឺ

គណៈកម្មាការអគារប្រមូលផ្តុំកសិផលបានទទួលទិញបន្លែសុវត្ថិភាព និងមាន់ស្រែពីសមាជិកបណ្តុំអាជីវកម្ម និងលក់បន្តទៅឱ្យអ្នកបញ្ជាទិញ | ខេត្តកំពង់ស្ពឺ

 

កម្មវិធី ASPIRE ខេត្តកំពង់ស្ពឺ

====================

 

គណៈកម្មាការអគារប្រមូលផ្តុំកសិផលបានទទួលទិញបន្លែសុវត្ថិភាព និងមាន់ស្រែពីសមាជិកបណ្តុំអាជីវកម្ម និងលក់បន្តទៅឱ្យអ្នកបញ្ជាទិញ

 

លោក ដុក សារ៉េន ភ្នាក់ងារផ្សព្វផ្យាយឃុំអមលាំង នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE)  ស្រុកថ្ពង បានចុះពិនិត្យ និងគាំទ្រសមាជិកបណ្តុំអាជីវកម្ម ដែលបានប្រមូលផលិតផល មកដាក់លក់នៅអគារប្រមូលផ្តុំកសិផល នៅភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

 

ជាលទ្ធផលនៃការចុះពិនិត្យនេះ បានអោយដឹងថា គណៈកម្មាការអគារប្រមូលផ្តុំកសិផលបានទទួលទិញបន្លែសុវត្ថិភាព និងមាន់ស្រែពីសមាជិកបណ្តុំអាជីវកម្ម រួមមាន ៖ ស្ពៃក្រញាញ់ ស្ពៃតឿ និងស្ពៃខ្មៅ ក្នុងតម្លៃ ៣,០០០៛/គ.ក្រ, ត្រសក់ចំណារ ក្នុងតម្លៃ ២,៥០០៛/គ.ក្រ សណ្តែកកួរ ក្នុងតម្លៃ ២,៥០០៛/គ.ក្រ ត្រប់វែងក្នុងតម្លៃ ១,៥០០៛/គ.ក្រ ត្រកួន ក្នុងតម្លៃ ២,០០០៛/គ.ក្រ ត្រឡាច ក្នុងតម្លៃ ២,០០០៛/គ.ក្រ និងសាលាដ ក្នុងតម្លៃ ៥,០០០៛/គ.ក្រ និងមាន់ស្រែ ក្នុងតម្លៃ ១៨,០០០៛/គ.ក្រ សម្រាប់មាន់រស់មានទំងន់ពី ១ គ.ក្រ ទៅ ១,៣ គ.ក្រ/ក្បាល  និង តម្លៃ ១៧,០០០ ៛/គ.ក្រ មាន់រស់មានទំងន់ពី ១,៥ គ.ក្រ ទៅ ២ គ.ក្រ/ក្បាល ។

 

តាមរយៈការពិនិត្យរបាយការណ៍លទ្ធផលការងាររបស់អគារប្រមូលផ្តុំកសិផលចាប់ពីខែកុម្ភៈ ដល់ ខែសីហា ឆ្នាំ២០២២ នេះបានបង្ហាញអោយឃើញថា អគារប្រមូលផ្តុំកសិផលបានទទួលទិញកសិផលចំនួន ៤៦,៥៧៨ គ.ក្រ និងបានលក់ដុំចំនួន ៤០,៦៥០ គ.ក្រ និងលក់រាយបានចំនួន ៥,៩២៨ គ.ក្រ ។ គិតជាមធ្យមប្រចាំខែ គឺទទួលទិញបានចំនួន ៦,៦៥៤ គ.ក្រ/ខែ សម្រាប់លក់ចេញទៅកាន់ទីផ្សារសំខាន់ៗ ក្រុមហ៊ុន និងលក់នៅក្នុងមូលដ្ឋាន។

 

 

 

Leave a Reply

Your email address will not be published.