ការបញ្ជាទិញមៀនប៉ៃលិន ពីសមាជិកបណ្តុំអាជីវកម្មមៀនប៉ៃលិន ដើម្បីនាំចេញទៅកាន់ប្រទេសចិន | ខេត្តប៉ៃលិន
កម្មវិធី ASPIRE ខេត្តប៉ៃលិន៖
===================
ការបញ្ជាទិញមៀនប៉ៃលិន ពីសមាជិកបណ្តុំអាជីវកម្មមៀនប៉ៃលិន ដើម្បីនាំចេញទៅកាន់ប្រទេសចិន
ការងារកម្មវិធីទី១ រួមទាំងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំបាន ចុះតាមដានពិនិត្យមើលការដាំដុះដំណាំមៀនប៉ៃលិនក្នុងបណ្តុំអាជីវកម្មមៀន នៅភូមិបឹងព្រលឹតឃុំស្ទឹងកាច់ស្រុកសាលាក្រៅដែលមានការគាំទ្រពីកម្មវិធី ASPIRE នៃមន្ទីរ កសិកម្មខេត្តប៉ៃលិន។ កសិករកំពុងតែខិតខំថែទាំចម្ការមៀនរបស់ពួកគាត់ ដើម្បីឆ្លើយតបទៅតាមលក្ខខ័ណ្ឌតម្រូវការនាំចេញ ទៅកាន់ប្រទេសចិនបន្ទាប់ពីចម្ការមួយចំនួន បានវាយតម្លៃរួចរាល់នៅក្នុងនោះឈ្មោះចម្ការ និងរោងចក្រវេចខ្ចប់ផ្លែមៀនកម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន និងអាចនាំចេញទៅទីផ្សារ ចិនបាន។
មកទល់ថ្ងៃនេះ ចម្ការផ្លែឈើ ដែលបានចុះបញ្ជីចំនួន ៧៤ កន្លែង ដោយក្នុងនេះចម្ការមៀនប៉ៃលិនមាន ៣២ចម្ការ និង រោងចក្រវេចខ្ចប់ចំនួន ៨កន្លែង (មានចំនួន២នៅក្នុងខេត្តប៉ៃលិន) ត្រូវបានអនុញ្ញាតដោយភាគីចិន ក្នុងការនាំចេញផ្លែមៀនទៅកាន់ប្រទេសចិន។