Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះពិនិត្យ តាមដានពីវឌ្ឍនភាព សមាជិកបណ្តុំអាជីវកម្មបន្លែ ចំនួន ៤គ្រួសារ  | ខេត្តបាត់ដំបង

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះពិនិត្យ តាមដានពីវឌ្ឍនភាព សមាជិកបណ្តុំអាជីវកម្មបន្លែ ចំនួន ៤គ្រួសារ | ខេត្តបាត់ដំបង

 

កម្មវិធី ASPIRE ខេត្តបាត់ដំបង៖

======================

 

ថ្ងៃសុក្រ និង ចន្ទ ១៤កើត និង២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ និង១២ ខែកញ្ញា ឆ្នាំ២០២២ អនុកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង មានសកម្មភាពដូចខាងក្រោម ៖

 

១)-មន្ត្រីសម្របសម្រួលថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ ស្រុកថ្មគោល បានចុះជួបជាមួយសមាជិកបណ្តុំបន្លែ៖

(ក)-កសិករឈ្មោះ នួន ឈឿត នៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល បានដាំជីនាងវង(ជីក្រហម) លើផ្ទៃដី១000 ម៉ែត្រការ៉េ ប្រមូលផលបាន៨00គក្រ លក់បានតម្លៃ ២,៥00រៀល/គក្រ។

(ខ)-កសិករឈ្មោះ ភួង ធី នៅភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោល បានដាំស្ពៃឆៃស៊ីមក្នុងផ្ទះសំណាញ់ លើផ្ទៃដី ៣00 ម៉ែត្រការ៉េ ប្រមូលផលបាន ៣៥០គក្រ លក់តម្លៃ១,៦00រៀល/គក្រ។

(គ)-កសិករឈ្មោះ រន សារ៉ាន នៅភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល បានដាំម្អមលើផ្ទៃដី ៤00 ម៉ែត្រការ៉េ ប្រមូលផលបាន ២៥0គក្រ លក់តម្លៃ៦00រៀល/គក្រ ។

 

២)- មន្ត្រីសម្របសម្រួលថ្នាក់ស្រុក និងភា្នក់ងារផ្សព្វផ្សាយឃុំ ស្រុកឯកភ្នំ បានចុះជួបជាមួយសមាជិកបណ្តុំបន្លែ

-កសិករឈ្មោះ ពេជ្រ វីរៈ នៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ បានដាំស្ពៃក្រញាញ់ ស្ពៃបូកគោ និង ស្ពៃតឿក្នុងផ្ទះសំណាញ់ទំហំ ១០ម x ២៤ម គាត់កំពុងប្រមូលផលស្ពៃក្រញាញ់បាន ៧៥គក្រ លក់តម្លៃ​ ៣,000រៀល/គក្រ។

 

៣)-មន្ត្រីសម្របសម្រួលថ្នាក់ស្រុក ភ្នាក់ងារផ្សព្វផ្សារយឃុំ ស្រុករតនមណ្ឌល បានប្រជុំជាមួយសមាជិកបណ្តុំបន្លែអូរដា និងអូរល្មន ឃុំផ្លូវមាស ដើម្បីពង្រឹងសកម្មភាពផលិតបន្លែ ដែលមានអ្នកចូលរួម៤៣នាក់ ស្រី១៩នាក់ ។

 

 

 

Leave a Reply

Your email address will not be published.