Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វឌ្ឍនភាពនៃការជំរុញផលិតកម្មកសិកម្មតាមកិច្ចសន្យា និងការលើកកម្ពស់គុណភាពបន្លែសុវត្ថិភាពរបស់កម្មវិធី ASPIRE | ខេត្តកណ្តាល

វឌ្ឍនភាពនៃការជំរុញផលិតកម្មកសិកម្មតាមកិច្ចសន្យា និងការលើកកម្ពស់គុណភាពបន្លែសុវត្ថិភាពរបស់កម្មវិធី ASPIRE | ខេត្តកណ្តាល

 

កម្មវិធី ASPIRE ខេត្តកណ្តាល

==================

 

វឌ្ឍនភាពនៃការជំរុញផលិតកម្មកសិកម្មតាមកិច្ចសន្យា និងការលើកកម្ពស់គុណភាពបន្លែសុវត្ថិភាព

 

ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២

ក្រុមការងារមន្ទីរកសិកម្មកម្មវិធីASPIRE ខេត្តកណ្ដាល បានសម្របសម្រួលពិធី ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU)ស្ដីពី កិច្ចសហប្រតិបត្តិការពង្រីកផលិតកម្ម លើកកម្ពស់គុណភាព និងសុវត្ថិភាពបន្លែ និងផ្លែឈើ ជាមួយក្រុមហ៊ុន ចំនួន៣ គឺក្រុមហ៊ុន ខេមបូឌាន ស្តេនដាត ឌីវេឡុបម៉ិន & សិបផ្លាយ ឯ.ក (CSDS), ក្រុមហ៊ុន Agri-hydroponic និង ក្រុមហ៊ុន Safety Farm និងពិធីចុះហត្ថលេខាលើការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា(contract farming) រវាងសហគមន៍កសិកម្មស្វាយប្រទាលក្នុងក្ដីសង្ឃឹម សម្រាប់ការប្រមូលទិញបន្លែសុវត្ថិភាពពីតាមបណ្ដុំអាជីវកម្មផងដែរ ។

ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព លោក ប៊ុនទួន ស៊ីមូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជាប្រធានអនុកម្មវិធី ថ្នាក់ខេត្ត, លោក ហ៊ សុផល អនុប្រធានមន្ទីរ និងជាអនុប្រធានអនុកម្មវិធី ថ្នាក់ខេត្ត, លោក ផា ឋាម អនុប្រធានមន្ទីរ និងជាប្រធាន មជ្ឈមណ្ឌលប្រមូលផ្ដុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែសុវត្ថិភាព និងមានការចូលរួមពីថ្នាក់ដឹកនាំការិយាល័យជំនាញ, ប្រធានក្រុមហ៊ុន, សហគមន៍កសិកម្ម និងអ្នកពាក់ពន្ធ័សរុប ៣០នាក់ ស្រី០៨នាក់ ។

 

 

Leave a Reply

Your email address will not be published.