ក្រុមការងារទទួលបន្ទុកកម្មវិធីបានចុះត្រួតពិនិត្យវឌ្ឍនភាព និងផ្តល់បច្ចេកទេសបន្ថែមដល់សមាជិកបណ្តុំអាជីវកម្មបន្លែ ក្នុងការអនុវត្តកសិកម្មល្អ(GAP) | ខេត្តបន្ទាយមានជ័យ
កម្មវិធី ASPIRE ខេត្តបន្ទាយមានជ័យ៖
========================
ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព .ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ២០២២
១). ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ៖
ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម សហការភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះផ្សព្វផ្សាយពីគោលគំនិតនៃការបង្កើតសហគមន៍កសិកម្ម រៀបចំសេចក្ដីព្រាងលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់សហគមន៍កសិកម្ម បង្ហាញអំពីគោលបំណង សារៈសំខាន់ រចនាសម្ព័ន្ធរបស់សហគមន៍កសិកម្ម ដល់សមាជិកបណ្ដុំអាជីវកម្មកែច្នៃត្រី នៅភូមិសំបួរ ឃុំប៉ោយចារ ស្រុកភ្នំស្រុក អ្នកចូលរូមចូលរួមមានចំនួន២៥នាក់ ស្ត្រី២៥នាក់។
២). ការិយាល័យក្សេត្រសាស្រ្ត និង ផលិតភាពកសិកម្ម ៖
ក). រៀបចំផែនការអាជីវកម្ម ប្រតិទិនផលិតកម្ម៖
ការិយាល័យក្សេត្រសាស្រ្ត និង ផលិតភាពកសិកម្ម សហការជាមួយមន្រ្តីការិយាកសិកម្ម ធនធានធ្មជាតិ និងបរិស្ដាន និង ភ្នាក់ងារផ្សព្វផ្សាយឃុំ បានបណ្តុះបណ្តាលរៀបចំផែនការអាជីវកម្ម និងប្រតិទិនដាំដុះសម្រាប់បណ្តុំអាជីវកម្មដំណាំបន្លែ វិភាគបញ្ហាប្រឈមក្នុងការដាំដុះដំណាំបន្លែ និងដំណោះស្រាយ បច្ចេកទេសដាំដុះដំណាំបន្លែដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ធ្វើការវិភាគសេដ្ឋកិច្ចលើដំណាំ ចំនួន៣បណ្ដុំក្នុងនោះមាន៖
-កញ្ញា ភឹម សំណាង មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ភូមិអូរដង្កោ ឃុំរហាត់ទឹក ស្រុកមង្គលបូរី អ្នកចូលរួម២០នាក់។
-លោក អោ ហាក់ មន្ត្រីការមន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ភូមិគោកស្វាយ ឃុំភូមិថ្មី ស្រុកថ្មពួក អ្នកចូលរួម២៤នាក់។
-លោក ងឿន រតនៈ មន្ត្រីការមន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ភូមិស្នាយដង្គត់ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ អ្នកចូលរួម៣០នាក់។
ខ). ការគាំទ្រការផ្ដល់វិញ្ញាបនបត្របញ្ជាក់គុណភាពបន្លែ (GAP)៖
ការិយាល័យក្សេត្រសាស្រ្ត និង ផលិតភាពកសិកម្ម សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ បានបន្តចុះផ្តល់បច្ចេកទេសកសិករអំពីការរៀបចំកសិដ្ឋាន ដើម្បីគាំទ្របច្ចេកទេសកសិកម្មល្អ ដល់កសិករឱ្យបានទទួលវិញ្ញាបនបត្រកសិកម្មល្អ(GAP) ណែនាំ អំពីរបៀបផ្សំថ្នាំពីរុក្ខជាតិ ដើម្បីសម្លាប់សត្វល្អិត ធ្វើរោងជីកំប៉ុស្ត និងទុកជីកំប៉ុស្ត ការប្រើជីគីមីថ្នាំគីមី ដែលមាបការអនុញ្ញាតិដោយក្រសួងកសិកម្ម ស្រោចស្រពទឹកល្អមុនកាត់ ឬបេះបន្លែត្រូវបញ្ឈប់ការបាញ់ថ្នាំពី ៧ថ្ងៃ ទៅ ១០ថ្ងៃ កន្លែងទុកដាក់បន្លែក្រោយប្រមូលផលមានអនាម័យ និងសុវត្ថិភាព សមស្របគោលការទាំង១០របស់ GAP ចំនួន៤បណ្ដុំក្នុងនោះមាន៖
-លោក យ៉ាង ចាន់តូ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានជ្រើសរើសយក កសិករ រ៉យ រៀន ភេទប្រុស វាយតម្លៃ GAP ដើម្បីទទួលវិញ្ញាបនបត្រកសិកម្មល្អ នៅភូមិគោកស្វាយ ឃុំ ភូមិថ្មី ស្រុកថ្មពូក។
-លោក អ៊ុច ម៉ឺន អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានជ្រើសរើសកសិករគំរូ ២រូប ដើម្បីវាយតម្លៃ GAP ក្នុងការទទួលវិញ្ញាបនបត្រកសិកម្មល្អ
១). អ្នកស្រី រ៉ាន ស៊ី ណា នៅភូមិតាស្មន់ ឃុំរលួស ស្រុកស្វាយចេក
២). លោក រស់ នឿត ភូមិតាស្មន់ ឃុំរលួស ស្រុកស្វាយចេក
-លោកស្រី ជុំ សាអែម មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ជ្រើសរើសកសិករ វាយតម្លៃ GAP ដើម្បីទទួលវិញ្ញាបនបត្រកសិកម្មល្អគឺ កសិករ ឈ្មោះ ទឹង សារាយ ភេទស្រី នៅភូមិ ម្កាក់ ឃុំ ម្កាក់ក្រុង សិរីសោភ័ណ។
-លោកស្រី ស៊ុយ សុវណ្ណី មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានជ្រើសរើសកសិករ វាយតម្លៃ GAP ដើម្បីទទួលវិញ្ញាបនបត្រកសិកម្មល្អគឺ កសិករឈ្មោះ សូ សុភ័ណ ភេទប្រុស នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។