Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារទទួលបន្ទុកកម្មវិធី បានចុះតាមដាន​ ពិនិត្យ និងបន្តគាំទ្រដល់សមាជិកបណ្តុំអាជីវកម្ម ក្នុងឃុំ-ស្រុកតាមគោលដៅ | ខេត្តសៀមរាប

ក្រុមការងារទទួលបន្ទុកកម្មវិធី បានចុះតាមដាន​ ពិនិត្យ និងបន្តគាំទ្រដល់សមាជិកបណ្តុំអាជីវកម្ម ក្នុងឃុំ-ស្រុកតាមគោលដៅ | ខេត្តសៀមរាប

 

កម្មវិធី ASPIRE ខេត្តសៀមរាប

====================

 

នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២២

សកម្មភាពទី១៖ ក្រុមការងារ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ(ASPIRE) បានចុះតាមដាន និងផ្តល់ការគាំទ្រដល់កសិករឈ្មោះ  អ៊ុន រ៉ុម ភេទស្រី នៅភូមិត្រពាំងព្រៃ ឃុំ កៀនសង្កែ ជាសមាជិកនៅ ក្នុងបណ្តុំអាជីវកម្មចិញ្ចឹមមាន់ជ្រៃខាងត្បូងជោគជ័យDPES (ឆ្នាំ២០១៩)។  បច្ចុប្បន្នកសិករឈ្មោះអ៊ុន រ៉ុម គាត់មាន់សាច់ ២០ក្បាលគាត់បានលក់អស់៩.៤គីឡូ តម្លៃ១២,០០រៀល ក្នុងមួយគីឡូក្រាម ចំណែកកសិករ ដែលនៅក្នុងបណ្តុំនៅតែបន្តការចិញ្ចឹមមាន់បន្ថែម ដោយមាន់ដែលពួកគាត់ចិញ្ចឹម បានភាគច្រើនគាត់បានលក់អោយមកអ្នកស្រី គួន អូន ដែលជាអ្នកប្រមូលទិញនៅក្នុងភូមិស្រាប់។ ចំពោះបញ្ហាប្រឈម របស់កសិករជាច្រើនបានជួបបញ្ហាជំងឺលើមាន់ច្រើន។ ភ្នាក់ងារផ្សព្វផ្សាយឃុំក៏បានណែនាំរំលឹកអំពីបច្ចេកទេសចិញ្ចឹមមាន់ ជាពិសេសក្នុងរដូវភ្លៀងនេះ ព្រោះមាន់អាចងាយឆ្លងជំងឺផ្សេងៗ ។ ជាចុងក្រោយកសិករ សូមអរគុណដល់កម្មវិធីASPIRE និងមន្ត្រីកសិកម្មទាំងអស់ ដែលផ្តល់ពូជ ផ្ដល់បច្ចេកទេសថ្មីៗ និងមានអ្នកប្រមូលទិញមាន់ជាប្រចាំដែលធ្វើឱ្យការចិញ្ចឹមមាន់របស់គាត់កាន់តែប្រសើរឡើង។

 

សកម្មភាពទី២៖ មន្ត្រី និងភ្នាក់ងារផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ស្រុកវារិន បានបើកវគ្គបណ្តុះបណ្តាល ដល់សមាជិកបណ្ដុំអាជីវកម្មបន្លែ និងបណ្ដុំអាជីវកម្មកែឆ្នៃឬស្សី នៅភូមិឧទ័យ ឃុំល្វាក្រាំង ស្រុកវ៉ារិន ក្នុងគោលបំណង៖

១).ផ្សព្វផ្សាយបច្ចេកទេសផលិតកម្មបន្លែ និងឬស្សី

២).ធ្វើបច្ចុប្បន្នភាពកសិករ និង

៣).ជំរុញការផលិតបន្លែរបស់កសិករ និងការកែឆ្នៃឬស្សី។លើ កម្មវិធីនេះបានរៀបចំឡើងនៅភូមិឧទ័យ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប មានការចូលរួមពី លោក សួន គង់សុភារិទ្ធ  មន្រ្តីតាមដាន និងវាយតម្លៃមកពីមន្ទីកសិកម្ម  លោក ជន សៀល ភ្នាក់ងារផ្សព្វផ្សាយឃុំចុះជួយស្រុកវារិន។ នៅក្នុងវគ្គបណ្តុះបណ្តាល សាមាសភាពកសិករចូលរួមពីរបណ្តុំគឺបណ្តុំអាជីវកម្មបន្លែ និងបណ្ដុំអាជីវកម្មកែឆ្នៃឬស្សី ដែលមានកសិករសរុប ២៥នាក់ ស្រី ២០នាក់៕

 

សកម្មភាពទី៣៖ មន្រ្តី និងក្រុមការងារប្រចាំស្រុកប្រាសាទបាគង បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការរំលឹកឡើងវិញនូវបច្ចេកទេសដំណាំស្រូវ នៅសាលាឆទានភូមិជាស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ក្រោមការចូលរួមដោយ៖

– លោក ស្រី ជុំ ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថាននិងជាប្រធានគ្រប់គ្រង់កម្មវិធី ASPIREប្រចាំស្រុកប្រាសាទបាគង

–  ភ្នាក់ងារផ្សព្វផ្សាយឃុំបល្ល័ង្ក

– កសិករមកពីបណ្ដុំអាជីវកម្មដំណាំស្រូវចំនួន ២០នាក់ ស្រី១១នាក់។

 

+ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ក្រុមការងារបច្ចេកទេសកសិកម្មក៏បានធ្វើបទបង្ហាញ និងបង្រៀនផងដែរពីចំនុចមួយចំនួនដែលមានដូចជា៖

– វដ្ដជីវិតរបស់ដំណាំស្រូវ

-ការជ្រើសរើសពូជស្រូវ

– ការរៀបចំដីស្រែ

– វិធីសាស្រ្តដាំដុះដំណាំស្រូវ

– ការប្រើប្រាស់ជីតាមក្រុមដី

– ការគ្រប់គ្រងទឹក

– ការគ្រប់គ្រងសត្វល្អិតចង្រៃ

– និងការគ្រប់គ្រងជំងឺ។

 

 

Leave a Reply

Your email address will not be published.