Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធចម្រុះ (MSP) លើខ្សែច្រវ៉ាក់តម្លៃដំឡូងមី និងការចិញ្ចឹមមាន់| ខេត្តរតនគិរី

ក្រុមការងារកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធចម្រុះ (MSP) លើខ្សែច្រវ៉ាក់តម្លៃដំឡូងមី និងការចិញ្ចឹមមាន់| ខេត្តរតនគិរី

 

កម្មវិធី ASPIRE ខេត្តរតនគិរី៖

====================

 

នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២៖

ក្រុមការងារកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធ (MSP) លើខ្សែច្រវ៉ាក់តម្លៃដំឡូងមី និងមាន់ ដែលមានសកម្មភាពដូចខាងក្រោម៖

សកម្មភាពទី១៖ មន្រ្តីជំនាញការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ រៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធចម្រុះ លើខ្សែច្រវ៉ាក់តម្លៃដំឡូងមី នៅភូមិប៉ាអរ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ដែលមានការចូលរួមពីលោកជំទប់ទី១ លោកមេភូមិ អ្នកប្រមូលទិញ អ្នកលក់ធាតុចូល ប្រធាន និងសមាជិកបណ្ដុំអាជីវកម្មដំឡូងមី សរុបចំនួន២៣នាក់ (ស្រ្តី០៨នាក់)។ ជាលទ្ធផល អ្នកប្រមូលទិញ និងបណ្ដុំផលិតបានឯកភាពគ្នាលើកិច្ចសន្យាទិញលក់ដំឡូងមីស្ងួត ចំនួន២៥៥តោន/ឆ្នាំ ដោយតម្លៃលើសទីផ្សារ២០រៀល/គីឡូក្រាម។

 

សកម្មភាពទី២៖ មន្រ្តីជំនាញការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ រៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធលើខ្សែច្រវ៉ាក់តម្លៃដំឡូងមី នៅភូមិតេនង៉ល ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ដែលមានការចូលរួមពីលោកជំទប់ទី២ លោកមេភូមិ អ្នកប្រមូលទិញ អ្នកលក់ធាតុចូល ប្រធាន និងសមាជិកបណ្ដុំអាជីវកម្មដំឡូងមី សរុបចំនួន២៧នាក់ (ស្រ្តី០៧នាក់)។ ជាលទ្ធផល អ្នកប្រមូលទិញ និងបណ្ដុំផលិតបានឯកភាពគ្នាលើកិច្ចសន្យាទិញលក់ដំឡូងមីស្ងួត ចំនួន១,៦២០តោន/ឆ្នាំ ដោយតម្លៃលើសទីផ្សារ២០រៀល/គីឡូក្រាម។

 

សកម្មភាពទី៣៖ មន្រ្តីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ រៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធលើខ្សែច្រវ៉ាក់តម្លៃមាន់ នៅភូមិចាអ៊ុងកៅ ឃុំចាអ៊ុង ស្រុកអូរជុំ ដែលមានការចូលរួមពីលោកជំទប់ទី១ លោកមេភូមិ អ្នកប្រមូលទិញ អ្នកលក់ធាតុចូល ប្រធាន និងសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ សរុបចំនួន២៥នាក់ (ស្រ្តី០៩នាក់)។ ជាលទ្ធផល អ្នកប្រមូលទិញ និងបណ្ដុំផលិតបានឯកភាពគ្នាលើកិច្ចសន្យាទិញលក់មាន់រស់ ចំនួន៥២០គីឡូក្រាម/ឆ្នាំ ដោយតម្លៃ១៨,០០០រៀល/គីឡូក្រាម។

 

សកម្មភាពទី៤៖ មន្រ្តីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ រៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធលើខ្សែច្រវ៉ាក់តម្លៃមាន់ នៅភូមិពីរ ឃុំល្អក់ ស្រុកអូរជុំ ដែលមានការចូលរួមពីលោកជំទប់ទី២ លោកមេភូមិ អ្នកប្រមូលទិញ អ្នកលក់ធាតុចូល ប្រធាន និងសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ សរុបចំនួន១៨នាក់ (ស្រ្តី០៥នាក់)។ ជាលទ្ធផល អ្នកប្រមូលទិញ និងបណ្ដុំផលិតបានឯកភាពគ្នាលើកិច្ចសន្យាទិញលក់មាន់រស់ ចំនួន៤៥០គីឡូក្រាម/ឆ្នាំ ដោយតម្លៃ១៨,០០០រៀល/គីឡូក្រាម។

 

 

 

 

Leave a Reply

Your email address will not be published.