ក្រុមការងារទទួលបន្ទុកកម្មវិធី បានចុះរៀបចំវេទិកាពាក់ព័ន្ធភាគគីចម្រុះ(MSP) សម្រាប់បណ្តុំអាជីវកម្មចិញ្ចឹមមាន់ ភូមិព្រៃវែងចម្រើនផល(DPES)2019 នៅអគាប្រមូលផ្តុំកសិកផល ដែលមានទីតាំងនៅភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក | ខេត្តសៀមរាប
កម្មវិធី ASPIRE ខេត្តសៀមរាប៖
====================
កាលពីថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២
ក្រុមការងារស្រុកពួកនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) បានចុះរៀបចំវេទិកាពាក់ព័ន្ធភាគគីចម្រុះ(MSP) សម្រាប់បណ្តុំអាជីវកម្មចិញ្ចឹមមាន់ ភូមិព្រៃវែងចម្រើនផល(DPES)2019 នៅអគាប្រមូលផ្តុំកសិកផល ដែលមានទីតាំងនៅភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក ដែលមានសមាសភាពចូលរួមដូចខាងក្រោម៖
-លោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្មខេត្តសៀមរាប
-លោក ប៉ាន់ ប៉ូច ក្រុមប្រឹក្សាឃុំសំរោងយា
-លោក ម៉ៅ ឡាក់ មន្ត្រីស្រុកពួក
-គណៈកម្មការអគារប្រមូលផ្តុំកសិកផល
-អ្នកប្រមូលទិញមាន់ និងបន្លែ
-អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម
-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
-កសិករ និងក្រុមការងារកម្មវិធី ASPIRE ស្រុកពួក សរុប២០នាក់ ស្រី០៦នាក់ ។
ក្នុងកិច្ចប្រជុំនេះមានគោលបំណងជជែកគ្នារវាងអ្នកពាក់ព័ន្ធ ដើម្បីរកបញ្ហាប្រឈម និងដំណោះស្រាយរួមគ្នា អំពីបញ្ហាផលិតកម្ម តម្លៃទីផ្សារ មធ្យោបាយសេវាកម្ម ឥណទាន ឱ្យការចិញ្ចឹមផ្តល់អត្ថប្រយោជន៍ដល់កសិករ និងអ្នកពាក់ព័ន្ធ កសាងទំនុកចិត្តរវាងកសិករ ក្រុមផលិត និងអ្នកប្រមូលទិញ ក្នុងនោះមានបញ្ហាប្រឈមដែលកសិករបានលើកឡើងដូចជា៖
✓មាន់មានជំងឺ
✓បច្ចេកទេសក្នុងការចិញ្ចឹមមានកម្រិត
✓ចំណីថ្លៃ កន្ទក់ថ្លៃពិបាករកទិញ
✓មាន់មានតម្លៃទាប
ចំពោះដំណោះស្រាយគឺ ៖
✓បណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ ការធ្វើវ៉ាក់សាំង និងការព្យាបាល
✓កែច្នៃចំណីសត្វដោយខ្លួនឯង ដើម្បីអោយបានតម្លៃផលិតធូរថ្លៃ
✓ដាំដុះបន្លែ ដើម្បីកែច្នៃជាចំណីសត្វ
✓ធ្វើផែនការដាំ ឬចិញ្ចឹមសត្វតាមរដូវកាលដែលមានពិធីបុណ្យទាន ឬពិធីរៀបការ ឬពិធីផ្សេងៗទៀត
✓ទំនាក់ទំនងរកអ្នកប្រមូលទិញអោយបានច្រើន។