Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងាអនុវត្តអនុកម្មវិធី ASPIRE បានចុះពិនិត្យសកម្មភាពពីវឌ្ឍនភាពការចិញ្ចឹមកង្កែប របស់កសិករ ហ៊ីង ឌីម ជាសមាជិកបណ្តុំអាជីវកម្មចិញ្ចឹម ត្រី-កង្កែប | ខេត្តពោធិ៍សាត់

ក្រុមការងាអនុវត្តអនុកម្មវិធី ASPIRE បានចុះពិនិត្យសកម្មភាពពីវឌ្ឍនភាពការចិញ្ចឹមកង្កែប របស់កសិករ ហ៊ីង ឌីម ជាសមាជិកបណ្តុំអាជីវកម្មចិញ្ចឹម ត្រី-កង្កែប | ខេត្តពោធិ៍សាត់

 

កម្មវិធី ASPIRE  ខេត្តពោធិ៍សាត់

=====================

 

នៅថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០២២

លោក នាង ង៉ែត តំណាងក្រុមការងារខណ្ឌរដ្ឋបាលជលផល រួមជាមួយលោក ម៉ែន វណ្ណៈ អ្នកសម្របសម្រួលថ្នាក់ខេត្ត បានចុះពិនិត្យសកម្មភាពចិញ្ចឹមកង្កែបរបស់កសិករ ហ៊ីង ឌីម សមាជិកបណ្តុំអាជីវកម្មចិញ្ចឹម ត្រី-កង្កែប របស់កម្មវិធី ASPRE នៅភូមិធ្លាអំពិល ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ សមាជិកបណ្តុំអាជីវកម្មបានអនុវត្តការចិញ្ចឹមកង្កែបក្នុងតង់ និងលូ ដោយប្រើពូជកូនកង្កែប ចំនួន៤ គ.ក្រ ដាក់ចិញ្ចឹមតាមបច្ចេកទេសវារីវប្បកម្មល្អ ដែលមន្ទីរ/ខណ្ឌរដ្ឋបាលជលផលផ្តល់ជូនពូជ និងសម្ភារ ដែលឧបត្ថម្ភដោយកម្មវិធី នៅឆ្នាំ២០២១។

ក្នុងរយ:ពេល ៣ ទៅ៤ខែ ដំបូងគាត់បានប្រមូលផលកង្កែបសាច់ ចំនួន ៣០០គ.ក្រ លក់បានបានតម្លៃ ៦,០០០៛/០១គ.ក្រ, ទុកពូជបាន ៤០គ.ក្រ និងបន្ត បង្កាត់កូនបានចំនួន ៤,០០០កូន សម្រាប់លក់ឆ្នាំទី១(២០២១) បានតម្លៃ ២៥០៛ ទៅ ៣០០៛/០១ក្បាល និងគាត់អាចរកប្រាក់ចំណេញបាន ២០០,០០០រៀល ដោយដកការចំណាយធាតុចូលផ្សេងៗ ។ ចំពោះចំណី គាត់ប្រើការផ្សំជីទឹកEM ការដាំចកអាសូឡា និងចំណីគ្រាប់ ដើម្បីឱ្យកង្កែបស៊ីមានការលូតលាស់និងសុខភាពល្អ ។

ដោយឡែកក្នុងឆ្នាំ២០២២ នេះ បានជ្រើសរើសទុកមេ ១០០ក្បាល និងបា ១០០ក្បាល (មេ បា១ក្បាលទំងន់០,៥-០,៦គ.ក្រ) សម្រាប់បង្កាត់យកកូនលក់ និងចិញ្ចឹមយកសាច់ ១០០គ.ក្រ ។ លោកហ៊ីង  ឌីម តាមសមត្ថភាពរបស់លោក អាចផលិតកូនលក់ បាន ២០,០០០ក្បាល បើមានទីផ្សារ ឬមានការកម្មង់ទិញ។ លោកបានស្នើសុំដល់ក្រុមការងារ ជួយផ្សព្វផ្សាយ និងជំរុញទីផ្សារកូនកង្កែប និងកង្កែបសាច់បន្ថែម ដើម្បីឱ្យពួកគាត់អាចផលិតបន្ថែម និង រកចំណូលបានច្រើន ដើម្បីទ្រទ្រង់ជីវភាព តាមរយ:ការប្រកបមុខរបរការចិញ្ចឹមកង្កែបប្រសើរឡើងនាពេលអនាគត។

 

 

Leave a Reply

Your email address will not be published.