ក្រុមការងារកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធ (MSP) លើខ្សែច្រវ៉ាក់តម្លៃដំឡូងមី | ខេត្តរតនគិរី
កម្មវិធី ASPIRE ខេត្តរតនគិរី៖
====================
នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២៖
ក្រុមការងារកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធ (MSP) លើខ្សែច្រវ៉ាក់តម្លៃដំឡូងមី ដែលមានសកម្មភាពដូចខាងក្រោម៖
សកម្មភាពទី១ (ពេលព្រឹក)៖ លោកប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម មន្រ្តីជំនាញ និងទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយលោកអនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ រៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធលើខ្សែច្រវ៉ាក់តម្លៃដំឡូងមី នៅភូមិប៉ាហយ ឃុំកោះប៉ង់ ស្រុកវើនសៃ ដែលមានការចូលរួមពីលោកជំទប់ទី១ លោកមេភូមិ អ្នកប្រមូលទិញ អ្នកលក់ធាតុចូល ប្រធាន និងសមាជិកបណ្ដុំអាជីវកម្មដំឡូងមី សរុបចំនួន២២នាក់ (ស្រ្តី០៦នាក់)។ ជាលទ្ធផល អ្នកប្រមូលទិញ និងបណ្ដុំផលិតបានឯកភាពគ្នាលើកិច្ចសន្យាទិញលក់ដំឡូងមីស្ងួត ចំនួន៤៥៥តោន/ឆ្នាំ ដោយតម្លៃលើសទីផ្សារ១០រៀល/គីឡូក្រាម។
សកម្មភាពទី២ (ពេលរសៀល)៖ លោកប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម មន្រ្តីជំនាញ និងទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយលោកអនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ រៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធលើខ្សែច្រវ៉ាក់តម្លៃដំឡូងមី នៅភូមិផាកណាម ឃុំកោះពាក្យ ស្រុកវើនសៃ ដែលមានការចូលរួមពីលោកជំទប់ទី១ លោកមេភូមិ អ្នកប្រមូលទិញ អ្នកលក់ធាតុចូល ប្រធាន និងសមាជិកបណ្ដុំអាជីវកម្មដំឡូងមី សរុបចំនួន២១នាក់ (ស្រ្តី០៤នាក់)។ ជាលទ្ធផល អ្នកប្រមូលទិញ និងបណ្ដុំផលិតបានឯកភាពគ្នាលើកិច្ចសន្យាទិញលក់ដំឡូងមីស្ងួត ចំនួន៤១៤តោន/ឆ្នាំ ដោយតម្លៃលើសទីផ្សារ២០រៀល/គីឡូក្រាម។