Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ទីប្រឹក្សាផ្នែកគ្រប់គ្រងកម្មវិធី ASPIRE ខេត្តកំពង់ចាម បានចុះត្រួតពិនិត្យពីវឌ្ឍនភាពរបស់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រី ស្ថិតក្នុងឃុំតាំងក្រសាំង | ខេត្តកំពង់ចាម

ទីប្រឹក្សាផ្នែកគ្រប់គ្រងកម្មវិធី ASPIRE ខេត្តកំពង់ចាម បានចុះត្រួតពិនិត្យពីវឌ្ឍនភាពរបស់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រី ស្ថិតក្នុងឃុំតាំងក្រសាំង | ខេត្តកំពង់ចាម

 

កម្មវិធី ASPIRE ខេត្តកំពង់ចាម៖

=================

 

នាថ្ងៃពុធ ១២កើត ខែភទ្របទ  ឆ្នាំខាល ចត្វាស័ក ពុទ្ធស័ករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ លោក គឹម ចន្ថា ប្រធានការិយាល័យការិយាល័យអភិវឌ្ឍនសហគមន៍ និងជាអនុប្រធានអនុកម្មវិធី ASPIRE រួមជាមួយលោក កែវ សាវ៉ាត ទីប្រឹក្សាផ្នែកគ្រប់គ្រងកម្មវិធី ASPIRE ខេត្តកំពង់ចាម បានចុះត្រួតពិនិត្យពីវឌ្ឍនភាពរបស់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រី ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។

 

១. កសិករឈ្មោះយ៉ុន ផ្លង់ (097 86 69 337) មានតួនាទីជាប្រធាបណ្តុំអាជីវកម្មត្រី គាត់បានចិញ្ចឹមត្រី២ប្រភេទ គឺ៖ ត្រីប្រា មានចំនួន ៥,០០០ក្បាល មកដល់ពេលនេះត្រីរបស់គាត់មានទម្ងន់ចន្លោះពី ០.៦ ទៅ ១គីឡូក្រាម ក្នុង១ក្បាល។ ត្រីកាបមានចំនួន ១០,០០០ក្បាល ដែលគាត់ទើបបានចិញ្ចឹមបាន១ខែ។ លោកយ៉ុន ផ្លង់ បានបញ្ជាក់ដែរថា ត្រីប្រារបស់គាត់ គឺល្មមលក់បានហើយ ដោយគាត់កំពុងទំនាក់ទំនងរកអ្នកប្រមូលទិញផលដែរ ។

 

២. កសិករឈ្មោះ វ៉ុន ភាស (088 34 57 949) ហិរញ្ញិកសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមត្រី គាត់មានត្រី២ប្រភេទ គឺ៖ ត្រីបា្រ និងត្រីឆ្ពិន។ សម្រាប់ត្រីប្រា មកដល់ពេលនេះមានទម្ងន់ចន្លោះពី ០.៦ ទៅ ១គីឡូក្រាមក្នុង១ក្បាល។ ចំនែកត្រីឆ្ពិនមានទម្ងន់ ០.២ ឬ ០.៣គីឡូក្រាម ក្នុង១ក្បាល ។ លោកស្រី វ៉ុន ភាស គាត់ក៏កំពុងទំនាក់ទំនងរកឈ្មួញដែលប្រមូលទិញត្រីរបស់គាត់ទាំងពីរប្រភេទនេះផងដែរ ។

 

៣. កសិករឈ្មោះ ឡុច សុខ (0972708 606) ជាសមាជិបណ្តុំអាជីវកម្មចិញ្ចឹមត្រី គាត់ទើបបានលក់ត្រីប្រាចំនួន ៧តោន ក្នុងតម្លៃ ៤,១០០រៀល ក្នុង១គីឡូក្រាមកាលពីខែមុន។ ពេលនេះគាត់បានដាក់កូនត្រីប្រាពូជចំនួន៧០,០០០កូន គាត់មានផែនការលក់កូនត្រីពូជរបស់គាត់ក្នុងចន្លោះ ២ ឬ ៣ខែ ខាងមុខនេះ ៕

 

 

 

 

Leave a Reply

Your email address will not be published.