Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ មានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពប្រចាំខែ និងលើកទិសដៅបន្តសម្រាប់អនុវត្ត  | ខេត្តកំពង់ស្ពឺ

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ មានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពប្រចាំខែ និងលើកទិសដៅបន្តសម្រាប់អនុវត្ត | ខេត្តកំពង់ស្ពឺ

 

កម្មវិធី ASPIRE ខេត្តកំពង់ស្ពឺ

====================

 

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ មានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពប្រចាំខែ និងលើកទិសដៅបន្តសម្រាប់អនុវត្ត

 

ដោយមានការតម្រង់ទិស និងចង្អុលបង្ហាញពីឯកឧត្តមបណ្ឌិតនាយក និងលោកប្រធានក្រុមគាំទ្រលេខាធិការដ្ឋានកម្មវិធី ASPIRE នាថ្ងៃពុធ ១២ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ មានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពប្រចាំខែ និងលើកទិសដៅបន្តសម្រាប់អនុវត្ត ។

 

ក្រោមអធិបតីភាព លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ និងជាប្រធានគ្រប់គ្រងអនុកម្មវិធីថ្នាក់ខេត្ត បានអញ្ជើញ៖ (១)-លោកអនុប្រធានគ្រប់គ្រងអនុកម្មវិធី (២)-លោកប្រធានផ្នែកទទួលបន្ទុកអនុកម្មវិធីទាំង៤ (៣)-មន្ត្រីផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ (៤)-មន្ត្រីតាមដាន និងវាយតម្លៃ (៥)-មន្ត្រីផ្នែករដ្ឋបាល និងទីផ្សារថ្នាក់ខេត្ត (៦)-លោក លោកស្រីប្រធាន/អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកគោលដៅ (៧)-លោក លោកស្រីភ្នាក់ងារផ្សព្វផ្សាយឃុំ និងទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីថ្នាក់ខេត្ត ដើម្បីចូលរួមប្រជុំពិភាក្សា និងរៀបចំផែនការអនុវត្តបន្តអោយបានត្រឹមត្រូវ និងប្រកបដោយផ្លែផ្កា ។

=>ចំណុចសំខាន់ៗ នៃកិច្ចប្រជុំពិភាក្សានេះរួមមាន ៖

 

1️). ពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព និងថវិកាប្រចាំខែសីហា ឆ្នាំ២០២២ ។

2). បង្ហាញរបាយការណ៍វឌ្ឍនភាពនៃការធ្វើប្រសិទ្ធភាពលើផ្នែកសេដ្ឋកិច្ច និងប្រសិទ្ធភាពលើផ្នែកធន់នឹងការប្រែប្រួលអាកាសធាតុ និងរបាយការណ៍វឌ្ឍនភាពនៃការធ្វើបច្ចុប្បន្នភាពកសិករឆ្នាំ២០២២ ។

3). ពិភាក្សា និងពង្រឹងការគាំទ្របណ្តុំអាជីវកម្ម ជាពិសេសតាមដាន និងវាយតម្លៃសកម្មភាពការងាររបស់បណ្តុំអាជីវកម្ម បន្ទប់វិភាគសារធាតុគីមីក្នុងបន្លែ និងផ្លែឈើ អគារប្រមូលផ្តុំកសិផល និងការដាំដុះបន្លែក្នុងផ្ទះសំណាញ់ផ្លាស្ទិច ។

4). ផ្ទៀងផ្ទាត់ និងពិនិត្យឡើងវិញនូវចំនួនសហគមន៍កសិកម្មដែលបានគាំទ្រ និងបានបង្កើតថ្មីដោយកម្មវិធី ASPIRE ចាប់ពីឆ្នាំ២០១៩-២០២២ ។

5). ពង្រឹងការប្រើប្រាស់ និងបញ្ជូលទិន្នន័យកសិករក្នុងប្រព័ន្ធព័ត៌មានសំរាប់ការគ្រប់គ្រងទិន្នន័យ (MIS) ។

6). ពង្រឹងការរៀបចំរបាយការណ៍ប្រចាំត្រីមាសទី៣ បញ្ចូល និងត្រួតពិនិត្យទិន្នន័យក្នុងប្រព័ន្ធតាមដាន និងវាយតម្លៃរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

7). បង្ហាញលទ្ធផល និងពង្រឹងការផ្តល់របាយការណ៍សកម្មភាពប្រចាំថ្ងៃ តាមរយៈការប្រើប្រាស់ Telegram ក្រុម ។

8). ការចងក្រងឯកសារករណីសិក្សា និង

9). លើកទិសដៅសំរាប់អនុវត្តបន្ត ។

 

 

 

Leave a Reply

Your email address will not be published.