Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារកម្មវិធី ASPIRE បានចុះត្រួតពិនិត្យ តាមដានពីវឌ្ឍនភាពរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ-ចិញ្ចឹមត្រី ភ្ញាស់កូនត្រី និងចិញ្ចឹមទាកាប៉ា | ខេត្តតាកែវ

ក្រុមការងារកម្មវិធី ASPIRE បានចុះត្រួតពិនិត្យ តាមដានពីវឌ្ឍនភាពរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ-ចិញ្ចឹមត្រី ភ្ញាស់កូនត្រី និងចិញ្ចឹមទាកាប៉ា | ខេត្តតាកែវ

 

កម្មវិធី ASPIRE ខេត្តតាកែវ

===================

 

នាថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២៖

១). ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំអូសារ៉ាយ ស្រុកត្រាំកក់ បានចុះពិនិត្យវឌ្ឍនភាពរបស់កសិករឈ្មោះ អឿន ដែលជាសមាជិកបណ្តុំអាជីវកម្មកសិកម្មចម្រុះ រស់នៅភូមិត្រពាំងខ្ចៅ ឃុំអូសារ៉ាយដែលចិញ្ចឹម និងភ្ញាស់កូនត្រី និងចិញ្ចឹមទាកាប៉ា។

ជាលទ្ធផលក្នុងរយៈពេល 3ខែចុងក្រោយនេះ ចំណូលពីការលក់កូនត្រីពូជបានចំនួន 4,750,000៛  លក់ទាកាប៉ា 235 គីឡូ តម្លៃ 11,000៛/គក និងត្រៀមលក់ទាមុនភ្ជុំខាងមុខនេះប្រហែល 100ក្បាលទៀតផងដែរ។ ចំពោះបញ្ហាប្រឈមដែលជួបប្រទះ គឺមានភ្លៀងច្រើនជន់លិចភ្លឺស្រះ និងសំបូរត្រីកាចចូលក្រុងស្រះស៊ីកូនត្រី។

២). លោក សោ សាំ មន្រ្តីបច្ចេកទេសកម្មវិធី ASPIRE ថ្នាក់ខេត្ត និងលោក សេង ក្រុញ ជំនួយការកម្មវិធី បានចុះពិនិត្យចម្ការ និងណែនាំពីបច្ចេកទេសការអនុវត្តកសិកម្មល្អដោយផ្ទាល់ដល់សមាជិកបណ្តុំអាជីវកម្មបន្លែ ចំនួន ១៨នាក់ នៅឃុំចំប៉ា ស្រុកព្រៃកប្បាស ដែលបានស្នើសុំចុះបញ្ជីការអនុវត្តកសិកម្មល្អ(GAP) នៅក្នុងបណ្តុំអាជីវកម្មបន្លែភូមិចំប៉ាចំនួន៨នាក់ និងនៅសហគមន៍កសិកម្មចំប៉ាព្រៃផ្តៅចំនួន១០នាក់។

៣). លោក អ៊ុច សេវាន្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងជាមន្រី្តរដ្ឋបាល ទីផ្សារកម្មវិធី ASPIRE និងសហការី ព្រមទាំងតំណាងការិយាល័យធនធានធម្មជាតិនិង បរិស្ថានស្រុកសំរោង និងភ្នាក់ងារផ្សព្វផ្សាយឃុំ  រៀបចំកិច្ចប្រជុំស្តីពី ការជ្រើសរើសគណកម្មការរៀបចំបង្កើតសហគមន៍កសិកម្ម ជាមួយសមាជិកបណ្តុំអាជីវកម្មបន្លែ នៅភូមិខ្មារុង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរងដែលមានអ្នកចូលរួមសរុប១៧នាក់ ស្រី០៣នាក់។

៤). ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំសំរោង ស្រុកត្រាំកក់ បានចុះពិនិត្យវឌ្ឍនភាពរបស់កសិករឈ្មោះ វ៉ែត វ៉ាន់ណេត ដែលជាសមាជិកបណ្តុំអាជីវកម្មបន្លែ រស់នៅភូមិ តាស្មន់ ឃុំ សំរោង ស្រុក ត្រាំកក់ ដែលកំពុងរៀបចំរងកៅស៊ូ និងប្រព័ន្ធតំណក់ទឹកសម្រាប់ដំណាំតាសក់ទ្រើង។

 

 

 

Leave a Reply

Your email address will not be published.