Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារទទួលបន្ទុកកម្មវិធីបានចុះត្រួតពិនិត្យវឌ្ឍនភាព ផ្តល់បច្ចេកទេសបន្ថែមដល់សមាជិកបណ្តុំអាជីវកម្មបន្លែ និងការអនុវត្តកសិកម្មល្អ(GAP) | ខេត្តបន្ទាយមានជ័យ

ក្រុមការងារទទួលបន្ទុកកម្មវិធីបានចុះត្រួតពិនិត្យវឌ្ឍនភាព ផ្តល់បច្ចេកទេសបន្ថែមដល់សមាជិកបណ្តុំអាជីវកម្មបន្លែ និងការអនុវត្តកសិកម្មល្អ(GAP) | ខេត្តបន្ទាយមានជ័យ

 

កម្មវិធី ASPIRE ខេត្តបន្ទាយមានជ័យ

========================

 

នៅថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព .ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែ កញ្ញា ឆ្នាំ២០២២

១). ខណ្ឌរដ្ឋបាលជលផល៖

លោក ប្រម ចិ មន្រ្តីខណ្ឌរដ្ឋបាលជលផល លោកនូវ លាង នាយសង្កាត់រដ្ឋបាលជលផលសិរីសោភ័ណ សហការជាមួយមន្ត្រីការិយាល័យសេដ្ឋកិច្ចនិងអភិវឌ្ឍន៍សហគមន៍ក្រុងសិរីសោភ័ណ និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានបណ្តុះបណ្តាលស្តីពី ការរៀបចំផែនការអាជីវកម្ម ប្រតិទិនផលិតកម្ម ចំនួន ២បណ្ដុំអាជីវកម្ម ដល់សមាជិកបណ្តុំអាជីវកម្មកែច្នៃត្រី ភូមិកោះពងសត្វ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ អ្នកចូលរួម ២៥នាក់ ស្រី២២នាក់ និងភូមិតាសុខ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ អ្នកចូលរួម ២៥នាក់ ស្រី២៣នាក់។

 

២). ការិយាល័យក្សេត្រសាស្រ្ត និង ផលិតភាពកសិកម្ម៖

ក).ការគាំទ្រការផ្ដល់វិញ្ញាបនបត្របញ្ជាក់គុណភាពបន្លែ (GAP)

ការិយាល័យក្សេត្រសាស្រ្ត និង ផលិតភាពកសិកម្ម សហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ បានបន្តចុះបង្វឹកកសិករអំពីការរៀបចំកសិដ្ឋាន ដើម្បីគាំទ្របច្ចេកទេសកសិកម្មល្អ ដល់កសិករអោយបានទទួលវិញ្ញាបនបត្រកសិកម្មល្អ(GAP) ណែនាំអំពី របៀបផ្សំថ្នាំពីរុក្ខជាតិ ដើម្បីសម្លាប់សត្វល្អិត ធ្វើរោងជីកំប៉ុស្ត និងទុកជីកំប៉ុស្ត ការប្រើជីគីមីថ្នាំគីមី ដែលមាបការអនុញ្ញាតិដោយក្រសួងកសិកម្ម ស្រោចស្រពទឹកល្អ មុនកាត់ ឬបេះបន្លែត្រូវបញ្ឈប់ការបាញ់ថ្នាំពី៧ថ្ងៃទៅ១០ថ្ងៃ កន្លែងទុកដាក់បន្លែក្រោយប្រមូលផលមានអនាម័យ និងសុវត្ថិភាព សមស្របគោលការទាំង១០របស់GAP ចំនួន៤បណ្ដុំក្នុងនោះ។

-លោក អ៊ុច ម៉ឺន អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងលោកស្រី អ៊ុន ចិន្តា មន្រ្តីការិយាល័យ ក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម បានបើកវគ្គបណ្តុះបណ្តាល និងផ្តល់បច្ចេកទេសដល់កសិករជាសមាជិកបណ្តុំ លើក៣ ភូមិតាស្មន់ ឃុំរលួស ស្រុកស្វាយចេក អ្នកចូលរួម០៧នាក់ ស្រី០៤នាក់

-លោក យ៉ាង ចាន់តូ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មសហការជាមួយភ្នាក់ងារផ្សព្វផ្សាយ បានបើកវគ្គបណ្តុះបណ្តាល និងផ្តល់បច្ចេកទេសដល់កសិករជាសមាជិកបណ្តុំ លើកទី៤ នៅភូមិគោកស្វាយ ឃុំភូមិថ្មី ស្រុកថ្មពួក អ្នកចូលរូមសរុប៣នាក់ ស្រី០នាក់

-លោកស្រី ជុំ សអែម មន្ដ្រីការិយាល័យក្សេត្រ និងផលិតភាពកសិកម្ម សហការណ៍ជាមួយ លោកស្រី គ្រី ដានី អនុប្រធានការិយាល័យសេដ្ឋកិច្ចនិងអភិវឌ្ឍន៍សហគមន៍ក្រុងសិរីសោភ័ណ បានបើកវគ្គបណ្តុះបណ្តាល និងផ្តល់បច្ចេកទេសដល់កសិករជាសមាជិកបណ្តុំ លើក២ ភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ អ្នកចូលរួម៤នាក់ស្រី២នាក់

-លោកស្រី ស៊ុយ សុវណ្ណី មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានបើកវគ្គបណ្តុះបណ្តាល និងផ្តល់បច្ចេកទេសដល់កសិករជាសមាជិកបណ្តុំ លើក២ ភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បង្វឹកកសិករលើកទី៣ អ្នកចូលរួម៤នាក់ ស្រី១នាក់

 ខ).រៀបចំផែនការអាជីវកម្ម ប្រតិទិនផលិតកម្ម

ការិយាល័យក្សេត្រសាស្រ្ត និង ផលិតភាពកសិកម្ម សហការណ៍ជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ បានបណ្តុះបណ្តាលរៀបចំផែនការអាជីវកម្ម និងប្រតិទិនដាំដុះសម្រាប់បណ្តុំអាជីវកម្មដំណាំបន្លែ វិភាគបញ្ហាប្រឈមក្នុងការដាំដុះដំណាំបន្លែ និងដំណោះស្រាយ បច្ចេកទេសដាំដុះដំណាំបន្លែដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ធ្វើការវិភាគសេដ្ឋកិច្ចលើដំណាំ ចំនួន២បណ្ដុំក្នុងនោះ មាន៖

-កញ្ញា ភឹម សំណាង មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ភូមិចំការលោក ឃុំអូរប្រាសាទ ស្រុកមង្គលបូរី បានបើកវគ្គបណ្តុះបណ្តាល និងផ្តល់បច្ចេកទេសដល់កសិករជាសមាជិកបណ្តុំ ដែលមានអ្នកចូលរួម​ ២៤នាក់ ស្រី១៧នាក់។

-លោក ងឿន រតនៈ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ភូមិភូមិតាសៀវ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ បានបើកវគ្គបណ្តុះបណ្តាល និងផ្តល់បច្ចេកទេសដល់កសិករជាសមាជិកបណ្តុំ ដែលមានអ្នកចូលរួម២៦នាក់ ស្រី១៩នាក់។

-លោក អៀង ថងអ៊ុន មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម សហការជាមួយភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ បណ្ដុះបណ្ដាលការរៀបចំផែនការអាជីវកម្ម និងប្រតិទិនដាំដុះសម្រាប់បណ្តុំអាជីវកម្មដំណាំពោតក្រហម ក្នុងបណ្តុំអាជីវកម្មដំណាំពោតក្រហមនៅឃុំបឹងបេង និងឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ដែលមានអ្នកចូលរួមសរុប២៥នាក់ ស្រី០៦នាក់៕

 

 

Leave a Reply

Your email address will not be published.