វឌ្ឍនភាពរបស់សមាជិកបណ្តុំអាជីវកម្មបន្លែឃុំជីគរ ស្រុកត្បូងឃ្មុំ គាំទ្រដោយកម្មវិធី ASPIRE | ខេត្តត្បូងឃ្មុំ
កម្មវិធី ASPIRE ខេត្តត្បូងឃ្មុំ៖
===================
វឌ្ឍនភាពរបស់សមាជិកបណ្តុំអាជីវកម្មបន្លែឃុំជីគរ ស្រុកត្បូងឃ្មុំ គាំទ្រដោយកម្មវិធី ASPIRE
==============================================
នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ លោក លន់ ហ៊ាប ភ្នាក់ងារផ្សព្វផ្សាយឃុំ (CEW) ប្រចាំឃុំជីគរ ស្រុកត្បូងឃ្មុំ បានចុះពិនិត្យការប្រមូលផលបន្លែរបស់សមាជិកបណ្តុំអាជីវកម្មបន្លែឃុំជីគរ ចំនួន៨គ្រួសារក្នុងចំណោមសមាជិកបណ្តុំអាជីវកម្មសរុបចំនួន ៥០ គ្រួសារ ដែលបានកំពុងប្រមូលផលបន្លែរួមមាន ត្រសក់ចំណារ សណ្តែកកួរ ត្រប់ស្រួយ និងននោងជ្រុង សរុបចំនួន ១៣,៤០០ គីឡូក្រាម ក្នុងនោះមាន ត្រសក់ចំណារចំណារចំនួន ៦,០០០ គីឡូក្រាម លក់បានតម្លៃ១,២០០រៀលក្នុង១គីឡូក្រាម, សណ្តែកកួរ ចំនួន ២,២០០ គីឡូក្រាម លក់បានតម្លៃ១,០០០រៀល ក្នុង១គីឡូក្រាម, ត្រប់ស្រួយចំនួន ៤,២០០ គីឡូក្រាម លក់បានតម្លៃ ១,០០០រៀល ក្នុង១គីឡូក្រាម និងននោងជ្រុងចំនួន ១,០០០ គីឡូក្រាម លក់បានតម្លៃ ១,៥០០រៀល ក្នុង១គីឡូក្រាម។
ការប្រមូលផលិតផលរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ
១). កសិករឈ្មោះ វង់ ចាន់ថេន លក់ត្រសក់ចំណារ បានចំនួន ២,៥០០ គ.ក (ប្រធានបណ្ដុំ)
២). កសិករឈ្មោះ ធី សុឃន់ លក់សណ្ដែកគួរ បានចំនួន ១,៥០០ គីឡូក្រាម និងលក់ននោងជ្រុងបានចំនួន ១ ០០០ គីឡូក្រាម
៣). កសិករឈ្មោះ ឆាន ឈាង លក់ត្រប់ស្រួយ បានចំនួន ១,៥០០ គីឡូក្រាម
៤). កសិករឈ្មោះ ឆាន ឆេង លក់ត្រប់ស្រួយ បានចំនួន២ ៥០០ គីឡូក្រាម
៥). កសិករឈ្មោះ រស់ ស៊ីណា លក់ត្រសក់ចំណារ បានចំនួន១,៥០០ គីឡូក្រាម
៦v កសិករឈ្មោះ អាន អ៊ាង លក់ត្រប់ស្រួយ បានចំនួន ២០០ គីឡូក្រាម
៧). កសិករឈ្មោះ សេន ឆាង លក់សណ្ដែកគួរ បានចំនួន ៧០០គីឡូក្រាម
៨). កសិករឈ្មោះ ជា ខឿន លក់ត្រសក់ចំណារ បានចំនួន២,០០០ គីឡូក្រាម។